ថៃកំពុងប្រឹងប្រែងបង្កើតវ៉ាក់សាំងកូវីដ១៩ និងសម្លឹងជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រ

144
ចែករម្លែក

សន្ទុះកំពុងកសាងឡើងនៅពីក្រោយការជំរុញរបស់ថៃក្នុងការបង្កើតវ៉ាក់សាំងកូវីដ១៩ដោយខ្លួនឯងផ្ទាល់ ជាមួយនឹងកម្លាំងពលកម្មនិងធនធានកាន់តែច្រើនឡើងត្រូវបានលះបង់មកលើកិច្ចខិតខំប្រឹងប្រែងមួយនេះចំពេលមានក្តីសង្ឃឹមថាវាអាចជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រ។

ការសាកល្បងវ៉ាក់សាំងពិសោធន៍របស់ថៃដោយប្រើសត្វស្វាបានចាប់ផ្តើមកាលពីខែមុនក្នុងចំណោមវ៉ាក់សាំងសក្តានុពលយ៉ាងតិច ១០០ ដែលបង្កើតឡើងនៅទូទាំងពិភពលោក។ រដ្ឋាភិបាលសង្ឃឹមថានឹងមានវ៉ាក់សាំងតម្លៃថោកសម្រាប់ឆ្នាំក្រោយ។

ក្រុមហ៊ុន Bionet-Asia ជាក្រុមហ៊ុនផលិតឱសថក្នុងស្រុកដែលកំពុងធ្វើការជាមួយរដ្ឋាភិបាលនិងសាកលវិទ្យាល័យកំពូលមួយនៅទីក្រុងបាងកក បានផ្អាករាល់សកម្មភាពដទៃទៀតទាំងអស់ និង ប្រើបុគ្គលិកទាំង ២៥០ នាក់និងមន្ទីរពិសោធន៍ទាំងអស់របស់ខ្លួន ព្រមទាំងបច្ចេកវិជ្ជានិងកន្លែងផលិតរបស់ខ្លួនទាំងអស់ដើម្បីបង្កើតវ៉ាក់សាំងកូវីដ១៩។

លោកផាំហុងថៃនាយកប្រតិបតិ្តក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “ក្នុងករណីកូវីដ មានការប្រឹងប្រែងជាសកលដើម្បីពន្លឿនការពិសោធន៍និងការសាកល្បងដើម្បីចែករំលែកព័ត៌មានចែករំលែករោគវិនិច្ឆ័យហើយនោះជាមូលហេតុដែលយើងស្ថិតក្នុងជំហរមួយផងដែរដើម្បីបោះជំហានទៅមុខឱ្យបានលឿន”។

លោកបាននិយាយថាការធ្វើតេស្តលើសត្វរហូតមកទល់ពេលនេះបានបង្ហាញលទ្ធផលគួរឱ្យលើកទឹកចិត្ត ហើយជំហានបន្ទាប់នឹងត្រូវស្វែងរកការយល់ព្រមពីរដ្ឋាភិបាលសម្រាប់ការសាកល្បងព្យាបាលដែលពាក់ព័ន្ធនឹងមនុស្ស។

ដោយមានករណីឆ្លងតែជាង ៣.០៨២ និងមានអ្នកស្លាប់ចំនួន ៥៧ នាក់ ប្រទេសថៃបានទទួលជោគជ័យខ្លះក្នុងការទប់ទល់នឹងវីរុសកូរ៉ូណានិងបានបន្ធូរបន្ថយការរឹតត្បិតជាច្រើនក្នុងការឆ្លើយតបទៅនឹងចំនួនអ្នកឆ្លងទាប៕ ដោយ៖ កញ្ញាដាលីស

ថៃរំពឹងមានវ៉ាក់សាំងកូវីដ១៩នៅឆ្នាំក្រោយ