មេដឹកនាំ​ហុងកុង ចោទប្រកាន់​អាម៉េរិក​ថា​ប្រើ​ស្តង់ដា​ពីរ​អំពី​ការតវ៉ា​ប្រឆាំង​

112
ចែករម្លែក

​មេដឹកនាំ​ហុងកុង កាលពី​ថ្ងៃ​អង្គារ​ទី​០២​មិថុនា បាន​ចោទប្រកាន់​អាម៉េរិក​ថា​អនុវត្ត​ស្តង់ដា​ពី​រ​នៅក្នុង​ការឆ្លើយតប​នឹង​ការតវ៉ា​ប្រឆាំង​ហិង្សា នៅពេល​លោកស្រី​ព្រមាន​ថា ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​​វ៉ាស៊ីនតោន​ដើម្បី​ដាក់​ការ​រឹតត្បិត​ពាណិជ្ជកម្ម​លើ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​នឹង​«​គ្រាន់តែ​ធ្វើអោយ​ឈឺចាប់​ខ្លួនឯង​ប៉ុណ្ណោះ​»​។​

​រំលឹកថា ហុងកុង ត្រូវបាន​ធ្វើ​អោយ​កក្រើក​រញ្ជួយ​ដោយសារ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អស់​ពេល​រាប់​ខែ​កាលពី​ឆ្នាំ​មុន​ដោយ​ប៉ូលិស​បាន​ធ្វើ​ការចាប់ខ្លួន​មនុស្ស​ជាង​៩​ពាន់​នាក់​ក្នុង​អំ​ឡូង​ពេល​ការតវ៉ា​​ប្រឆាំង​រយៈពេល​ជាង​៧​ខែ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តែង​រិះគន់​ចម្លើយ​តប​របស់​អាជ្ញាធរ​ហុងកុង​ចំពោះ​ការប្រឆាំង​តវ៉ា ហើយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​សប្តាហ៍​មុន បាន​ប្តេជ្ញា​បញ្ចប់​ឋានៈ​ពាណិជ្ជកម្ម​ពិសេស​ដែល​អា​ម៉េ​​រិក​ផ្តល់​អោយ​ហុងកុង ក្រោយ​ពី​រដ្ឋាភិបាល​ចិន​ប៉េកាំង​ប្រកាស​ផែនការ​ប្រើ​ច្បាប់​សន្តិសុខ​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​។​

​កាលពី​ថ្ងៃ​អង្គារ នាយក​ប្រតិបត្តិ​ហុងកុង​លោកស្រី ការី ឡាំ បាន​និយាយ​សំដៅ​រដ្ឋការ​របស់​ត្រាំ​ចំពោះ​ការឆ្លើយតប​ទៅ​នឹង​ការតវ៉ា​ប្រឆាំង​ហិង្សា​នៅ​ទូទាំង​អាម៉េរិក ដោយ​លោកស្រី​បាន​និយាយថា​«​ចំណាត់​​ការ​ដូច្នេះ​នឹង​នាំ​បរាជ័យ​ខ្លួនឯង ។​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ យើង​បាន​ឃើញច្បាស់​បំផុត​ថា មាន​ការអនុវត្ត​ស្តង់ដា​ពីរ​។​អ្នក​ដឹង​ហើយ​ថា​មាន​កុបកម្ម​នៅ​អាម៉េរិក និង​បាន​ឃើញ​ថា​តើ​រដ្ឋាភិបាល​មូល​​ដ្ឋា​ន​ឆ្លើយតប​របៀប​ណា​។​នៅ​ហុងកុង នៅពេល​មាន​កុបកម្ម​ស្រដៀង​គ្នា យើង​ឃើញ​ជំហរ​ដែល​គេ​ប្រកាន់​យក​ចំពោះ​យើង​»​។​

​សូមបញ្ជាក់​ថា ទាំង​មន្ត្រី​ហុងកុង​និង​ចិន​កំពុង​ឆ្លៀត​ឱកាស​ដែល​អាម៉េរិក​កំពុង​ជួប​ចលាចល​សង្គម ឃោសនា​ទាមទារ​រក​យុត្តិធម៌​និង​ហេតុផល​ចំពោះ​ចម្លើយ​តប​របស់ខ្លួន​លើ​បាតុកម្ម កុបកម្ម​កន្លងមក​​និង​ការប្រើ​ច្បាប់​សន្តិសុខ​ជាតិ ដែល​អាម៉េរិក​តែង​យក​មក​ជា​លេស​ធ្វើ​វាយប្រហារ​រិះគន់​និង​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​៕​ប្រែ​សម្រួល​៖​វាសនា​

​មេដឹកនាំ ហុងកុង ការី ឡាំ ចោទប្រកាន់​អាម៉េរិក​ថា ប្រើ​ស្តង់ដា​ពីរ ជុំវិញ​ចម្លើយ​តប​លើ​ការប្រឆាំង​តវ៉ា​ហិង្សា​និង​ច្បាប់​សន្តិសុខ​ជាតិ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ