រដ្ឋសភា នឹង​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​បួន នៅ​ថ្ងៃ​៤​មិថុនា​

94
ចែករម្លែក
​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​អនុ ម័ត​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤​នីតិកាល​ទី​៦​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ មិថុនាខាងមុខ​

ដោយៈ​សុផល​/ ភ្នំពេញៈ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២​ខែមិថុនា ឆ្នាំ​២០២០​ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​អនុ ម័ត​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤​នីតិកាល​ទី​៦​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ មិថុនា ខាងមុខនេះ​។​
​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក៏បាន​ធ្វើការ​អនុម័ត​ប​ញ្ចូ​ល​របៀបវារៈ​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា​នោះ ដោយមាន​សេចក្ដីព្រាងច្បាប់​ចំនួន​៤ ដែល​នឹងត្រូវ​លើក​យកមក​ធ្វើការ​ពិភាក្សា​និង​អនុម័ត មានដូចជា​៖១. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ។ ២. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម​។ ៣. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។៤. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន​ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ