មនុស្ស​១៦នាក់​ត្រូវបាន​បាញ់​សម្លាប់​និង៣០នាក់​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​នៅ​ទូ​ទាំង​ក្រុង​ឈី​កា​ហ្គោ​

903
ចែករម្លែក

​ប៉ូលិស​នៅ​ទីក្រុង​ឈី​កា​ហ្គោ សហរដ្ឋ​អាម៉េរិក បាន​និយាយថា​មនុស្ស​១៦ នាក់​ត្រូវបាន​បាញ់​សម្លាប់​និង​យ៉ាងហោចណាស់ ៣០ នាក់​បាន​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​នៅ​ទូ​ទាំង​ទីក្រុង​នេះ​កាលពី​​ចុង​សប្តាហ៍​។​

​ការបាញ់​ស្លាប់​កាលពី​ពេល​ថ្មី​នេះ​បាន​ពាក់ព័ន្ធ​នឹង​បុរស​២​នាក់​ដែល​បើក​រថយន្ត​នៅលើ​ផ្លូវ​មួយ​នៅ​ទីក្រុង​នេះ​។​

​មនុស្ស​ម្នាក់​នៅ​ក្នុង​រថ​យន្ត​ទេសចរណ៍​ពណ៌​ខ្មៅ​មួយ​គ្រឿង បាន​ធ្វើការ​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ទាំង​២​នាក់​នោះ​។ ប៉ូលិស​បាន​និយាយថា​បុរស​អាយុ ៣៩ ឆ្នាំ​ម្នាក់​និង​បុរស​អាយុ ៣១​ឆ្នាំ​ម្នាក់​​ត្រូវ​បាន​បាញ់​ចំ​ក្បាល​ហើយ​បុរស​ទាំង​២​ត្រូវបាន​ប្រកាស​ថា​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​។​

​ក្រុម​អ្នក​ស៊ើបអង្កេត​កំពុង​ស៊ើបអង្កេត​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ជនសង្ស័យ​ណា​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​ទេ​។​

​ការបាញ់ប្រហារ​សម្លាប់​មនុស្ស​នេះ​បាន​កើតឡើង​ចំ​ពេល​បណ្តា​ទីក្រុង​អាម៉េរិក​ជួប​ចលាចល រួម​ទាំង​ទីក្រុង​ឈី​កា​ហ្គោ​ខណៈដែល​ការតវ៉ា​ដោយ​សន្តិវិធី​ជុំវិញ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​បាន​ក្លាយ​​ទៅ​ជា​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​បង្ក​ការដុត និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ការបាញ់​សម្លាប់​នៅ​ទីក្រុង​ឈី​កា​ហ្គោ​នេះ បាន​កើតឡើង​ចំ​ពេល​បណ្តា​ក្រុង​អាម៉េរិក​ជួប​ការតវ៉ា​ប្រឆាំង​ហិង្សា​

ទីតាំងផ្សាយពាណិជ្ជកម្ម