រដ្ឋបាលខេត្តសៀមរាប បង្ហាញការប្ដេជ្ញាតបណ្ដាញផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាំតដល់ប្រជាពលរដ្ឋគ្រប់មូល​ដ្ឋាន ត្រឹមឆ្នាំ២០២១

91
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ ត្រឹមឆ្នាំ២០២១ ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ជាង១១ម៉ឺននាក់ ទូទាំងខេត្តសៀមរាប នឹងទទួលបានបណ្ដាញ​ផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់គ្រប់ៗគ្នា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប តាមរយៈសន្និសីទសារព័ត៌មាន​ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីគារគណៈរដ្ឋមន្រ្ដី។

លោក លី សំរិទ្ធ បានបង្ហាញរបាយការណ៍ឲ្យដឹងថា ក្នុងចំណោមភូមិទូទាំងខេត្ត​សរុប ៩២៧ ភូមិ (ភូមិទទួលស្គាល់ផ្លូវការ ៩១០ភូមិ) នៅសល់តែចំនួន ៥១ភូមិទៀតប៉ុណ្ណោះ ដែលមិនទាន់មាន​អគ្គិសនីទៅ​ដល់។ ខេត្តមាន​អនុស្ថានីយ៍ចែកចាយ អគ្គិសនី២ អនុសា្ថនីយ៍ទី១ នៅស្រុកពួក មានកម្លាំងផ្គត់ផ្គង់ ៧៥មេកាវ៉ាត់ និង​អនុស្ថានីយ៍ទី២ នៅស្រុកប្រាសាទបាគងមានកម្លាំងផ្គត់ផ្គង់ ១៥០មេកាវ៉ាត់ ដែល​អនុស្ថានីយ៍ទាំងពីរនេះ​ សម្រាប់បំពេញតម្រូវការអតិបរមា នៃការប្រើប្រាស់ក្នុងខេត្តរហូត​ដល់ ១១៩.១០ មេកាវ៉ាត់។ទោះជាយ៉ាងណា លោកអះអាងថា តាមការគ្រោងទុកបណ្ដាញអគ្គិសនីនឹងបានដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាននៅ​ត្រឹមឆ្នាំ២០២០នេះ ប៉ុន្តែអាចនឹងមានការយឺតយ៉ាវបន្ដិចបន្ដួច ដោយបញ្ហាកូវីដ១៩។

ដោយឡែកចំពោះបញ្ហាទឹកស្អាតវិញ មន្រ្ដីនាំពាក្យរូបនេះ បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ខេត្តមានលទ្ធ​ភាពផលិតទឹកស្អាតបានចំនួន ៦០ ០០០មក្នុងមួយថ្ងៃ ដែលចំនួននេះ អាចត្រឹមបំពេញ​តម្រូវការដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុងសៀមរាប។ បរិមាណទឹកស្អាត ដែលខេត្តផលិតបានសព្វថ្ងៃនេះ គឺអាចផ្គត់ផ្គង់បានដល់ប្រជាពលរដ្ឋត្រឹមតែប្រមាណ២៦% តែប៉ុណ្នោះ។ យ៉ាងណា លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងប្ដេជ្ញាខិតខំផលិតទឹកស្អាតសម្រាប់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានបានប្រើប្រាស់ ត្រឹមឆ្នាំ២០២១ ឬយឺតយ៉ាវបន្ដិចបន្ដួច៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ