កែវយឹតធំបំផុតលើពិភពលោកនៅក្នុងប្រទេសចិននឹងចាប់ផ្តើមស្កែនចក្រវាលដើម្បីរកសញ្ញាណនៃជីវិតក្រៅភពនិងភពអាចរស់នៅបាននៅខែកញ្ញា

297
ចែករម្លែក

កែវយឹតរលកវិទ្យុដែលមាន Aperture ទោលធំជាងគេបំផុតនៅលើពិភពលោក ដែលគេបង្កើតឡើងដើម្បីស្រាវជ្រាវរកជីវិតក្រៅភពនិងភពដែលអាចរស់នៅបាន នឹងដាក់ដំណើរការនៅខែកញ្ញាខាងមុខនេះហើយ។

កែវយឹតឈ្មោះ FAST ដែលមានអង្កត់ផ្ចិត ៥០០ ម៉ែត្រនៅទីក្រុងគួយចូវ ប្រទេសចិន នឹងអាចស្កែនផ្ទៃមេឃបានច្រើនជាងពីរដងធៀបនឹងសមត្ថភាពរបស់កែវយឹត Arecibo Observatory នៅព័រតូរីកូ ដែលពីមុនជាអ្នកកាន់កំណត់ត្រាសម្រាប់កែវយឹតរលកវិទ្យុធំជាងគេបំផុតនៅលើពិភពលោក។

កែវយឹត FAST ក៏នឹងផ្តល់នូវការវិភាគច្បាស់ជាងពី ៣ ទៅ ៥ ដងផងដែរធៀបនឹងសមត្ថភាពរបស់កែវយឹត Arecibo Observatory ដែលនេះជាអ្វីដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រជាច្រើនសង្ឃឹមថាកែវពង្រីកនេះអាចនាំទៅរករបកគំហើញដ៏សំខាន់មួយក្នុងការស្វែងរកជីវិតនៅក្នុងចក្រវាល។

យោងតាមរបាយការណ៍លើកាសែត China Tech City កែវយឹតនេះបានចាប់ផ្តើមដំណើរការដំបូងនៅក្នុងខែមករាប៉ុន្តែក្រុមការងារបានដឹងថានៅតែមានការជ្រៀតជ្រែកប្រេកង់វិទ្យុជាច្រើនដែលពួកគេជឿថាត្រូវលុបបំបាត់ចោលថែមទៀត។

យោងតាមលោកចាង តុងជី តារាវិទូមកពីសាកលវិទ្យាល័យន័រម៉ាល់ប៉េកាំង ដែលធ្វើការជាប្រធានវិទ្យាសាស្ត្រលើគម្រោងកែវយឹតនេះបានឱ្យដឹងថា មានរលកសញ្ញាតូចៗគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលអាចបង្ហាញសញ្ញាណនៃជីវិតក្រៅភព ដែលក្រុមរបស់លោកអន្ទះអន្ទែងចង់ចាប់ផ្តើមស៊ើបអង្កេតបំផុត៕ ដោយ៖ កញ្ញាដាលីស

កែវយឹត FAST នឹងចាប់ផ្តើមស្កែនចក្រវាលនៅខែកញ្ញាខាងមុខ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ