ធនាគារអេស៊ីលីដាអភិ​វឌ្ឍ​មុខ​ងារ ​​បន្ថែ​មថ្មីក្នុង​អេស៊ីលី​ដាយូនីធី​ទាន់ចិត្ត

111
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ក្នុងគោលបំពេញតម្រូវការរបស់អតិថិជន និង សាធារណជនស្របតាមយុទ្ធសា​ស្រ្ត​ឌីជី​ថល ព្រមទាំងពង្រីកនូវវិសាលភាពការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហិរញ្ញវត្ថុឱ្យ​កាន់​តែ​ទូលំទូលាយ បន្ថែមទៀតនោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអភិវឌ្ឍមុខងារ​សេវាកម្មធនា​គារយ៉ាងពេញលេញ ក្នុងអេស៊ីលីដាយូនីធីទាន់ចិត្ត ដែលផ្តល់លទ្ធភាពជូនអតិថិជន និងសាធា​រណជនធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ប្រភេទជំនួសឲ្យការធ្វើប្រតិបត្តិការនៅ​តាមបញ្ជរ​ការិ​យា​ល័យ ។

អេស៊ីលីដាយូនីធីទាន់ចិត្តគឺជាប្រព័ន្ធឌីជីថល(បច្ចេកវិជ្ជាព័ត៌មានហិរញ្ញវត្ថុ)មួយប្រភេទ​ដែល​អនុ​ញ្ញាតឱ្យអតិថិ​ជននិងសាធារណជនទូទៅដែលធ្លាប់ឬមិនធ្លាប់ប្រើសេវាធនាគារពីមុនមក អាច​ធ្វើ​ប្រតិបត្តិការសេវាធនាគារដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ដែលដំណើរការដោយប្រព័ន្ធ Android និង iOS ដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា “អស់​រយៈ​ពេលជាង ៣ឆ្នាំ មកហើយ ដែលអេស៊ីលីដាយូនីធីទាន់ចិត្តបានដាក់ឱ្យប្រើប្រាស់និងបន្ត​អភិ​វឌ្ឍឥតឈប់ឈរ ដោយបន្ថែមមុខងារសេវាកម្មធនាគារប្រកបដោយសុវត្ថិភាពខ្ពស់ ឆ្លើយតប​នឹង​តម្រូវការប្រើប្រាស់សេវា ធនាគារជូនអតិថិជន និងសាធារណជនយ៉ាងសំបូរបែប​ស្របតាម​យុគ​សម័យឌីជីថល»។

លោកប្រធាននាយកប្រតិបត្តិ បានបញ្ជាក់ថា«ការអភិវឌ្ឍមុខងារបន្ថែមនេះ ក្នុងគោលបំណង​ធ្វើ​ឱ្យ អេស៊ីលីដា យូនីធីទាន់ចិត្តក្លាយជាធនាគារពិតស្ថិតនៅក្នុងដៃរបស់អតិថិជននិង​សាធារណ​ជន​។ រហូតមកដល់បច្ចុប្បន្ននេះ មានអតិថិជនប្រមាណ ១,៥លាននាក់ ដែលកំពុង​ប្រើប្រាស់​កម្ម​វិធីសេវាធនាគារតាមទូរស័ព្ទដ៏វៃឆ្លាតជាងគេមួយនេះ។ក្នុងបរិយាកាសនេះអតិថិ​ជនមាន អេ​ស៊ី​លីដាយូនីធីទាន់ចិត្តអាចធ្វើប្រតិបត្តិការគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាលោក​​អ្នកសឹង តែ​មិន​ចាំបាច់មកធ្វើប្រតិបត្តិការនៅតាមបញ្ជរការិយាល័យរបស់ធនាគារពីព្រោះអេស៊ីលីដា​យូនីធី ទាន់​ចិត្ត មានមុខងារដូចការបម្រើ និងធ្វើប្រតិបត្តិការផ្ទាល់នៅក្នុងធនាគារ”។

សូមជម្រាបថា៖អត្ថប្រយោជន៍របស់អេស៊ីលីដាទាន់ចិត្តផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិ  បត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈQR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ។កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​បា្រក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើសខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម។អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារអេស៊ីលីដាភីអិលស៊ីដូចជា៖មើល​ទីតាំង​,អត្រា​ប្តូរ​ប្រាក់,ពាណិជ្ជកម្ម,លក្ខខណ្ឌ​សុវត្ថិភាព,របៀប​ប្រើ​ប្រា​ស់,និង​ព័ត៌មាន​​របស់​ធនាគារ​អេ​ស៊ីលីដាជា​ដើម។មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ផ្សេ​ងៗ​របស់​ធនា​គារ អេស៊ីលីដា ភីអិលស៊ីនិងទទួល​បាន​ការផ្តល់​ជូន​ពិសេសពី​ដៃ​គូ​ធនា​គារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង។ជាពិសេ​ស​មិនភ័យរឿងកូវីដ១៩(មិនបាច់កាន់លុយ) និងផ្ទេរប្រាក់មិនអស់ថ្លៃសេវា៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ