ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការិយាល័យគ្រប់គ្រងការស្នាក់នៅនៃស្នងការនគរបាលខេត្តបាត់ដំបងបានចុះពង្រឹងការងារជំនាញដល់អធិការស្រុកបាណន់

87
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ យោងតាមមតិដឹកនាំរបស់លោក ឧត្តម សេ នី យ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងក៏ដូចជា យោបល់ណែនាំជំ នាញពី លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងផែនការងារអត្តសញ្ញាណកម្មនៃស្នងការដ្ឋាន ន គរបាលខេត្តបាត់ដំបង ក្រុមការងារដែលមាន កា រិយាល័យអត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ និងការិ យាល័យគ្រប់គ្រងការស្នាក់នៅនៃស្នងការដ្ឋាន ន គរបាលខេត្តបាត់ដំបងបានចុះទៅដល់អ ធិការដ្ឋាននគរបាល ស្រុក បាណន់ រួមទាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលផងដេីម្បីពង្រឹងលើ ការងារ ចុះបញ្ជី ផ្តល់សៀវ ភៅស្នាក់នៅ សៀវភៅគ្រួួសារនិងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

លោកវរសេនីយ៍ឯក រឿម ធុចនាយ ការិយាល័យអត្តសញ្ញាណប័ណ្ណនិងលោកវរសេនីយ៍ ឯក ឆេង ឆិ នាយការិយាល័យគ្រប់ គ្រងការស្នាក់នៅ បានផ្សព្វផ្សាយប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៦ ៣ ៧៥ ចុះថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥ ស្តីពីនិតិវិធី លក្ខខណ្ឌនៃការសហការផ្តល់និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងនិតិ វិធី ការ ចុះ បញ្ជីស្នាក់នៅអចិន្រ្តៃយ៍ការផ្តល់សៀវភៅស្នាក់ នៅក២និងការផ្តល់សៀវភៅគ្រួសារក៤ជូនដល់ប្រជាពលរដ្ឋ។

ក្រៅពីការដាក់ចេញនូវផែនការសកម្មភាពបែបនេះរួចក្រុមការងារក៏បានស្វែង រក នូវបញ្ហាប្រឈមនានា ដែល កេី តឡេីង នៅមូលដ្ឋាន នាពេលកន្លងទៅ ពិសេសបញ្ហានៅ នឹងប៉ុស្តិ៍ន គរ បាលរដ្ឋបាល និងពង្រឹងការ យកចិត្តទុកដាក់រក ដំ ណោះ ស្រាយ ជូនដល់ប្រជាពលរដ្ឋដែលជួបបញ្ហាពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម និងការ ស្នាក់នៅ ។

បន្ទាប់មកលោកនាយការិយា ល័យ ទាំងពីរបានចុះត្រួតពិតនៅប៉ុស្តិ៍នគរបាល រដ្ឋបាលកន្ទឺ២ ដើម្បីពិនិត្យបញ្ជី ក១-ក៣ និងបញ្ជី ឈ្មោះ ១៥ឆ្នាំឡេីង ដែលត្រូវផ្តល់អត្តសញ្ញាណ ប័ណ្ណជូនគាត់៕/B


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ