អ្វីទៅជាចលនា Antifa ដែលលោកត្រាំបន្ទោសថាបង្កហិង្សា?

138
ចែករម្លែក

ប្រធានាធិបតីដូណាល់ ត្រាំបានស្តីបន្ទោសសកម្មជន Antifa ចំពោះហិង្សានៅក្នុងការតវ៉ាប្រឆាំងនឹងការសម្លាប់របស់ប៉ូលិសទៅលើជនស្បែកខ្មៅ ប៉ុន្តែចលនា Antifa មិនមែនជាអង្គការចាត់តាំងនោះទេហើយការកំណត់គោលដៅកម្ទេចចលនានេះមិនមែនជារឿងសាមញ្ញទេ។

តើអ្វីទៅជាចលនា Antifa?

ជាពាក្យកាត់សម្រាប់ចលនា “ប្រឆាំងហ្វាស៊ីសនិយម” ចលនា Antifa មិនមែនជាអង្គការចាត់តាំងមួយនោះទេ ប៉ុន្តែជាចលនាឆត្រសម្រាប់ក្រុមសកម្មប្រយុទ្ធឆ្វេងនិយមជ្រុល ដែលប្រឈមមុខឬតតាំងនឹងពួកណាហ្ស៊ីអាល្លឺម៉ង់និងពួកអនុត្តរភាពស្បែកសនិយមនៅពេលធ្វើបាតុកម្ម។

លោក ម៉ាក ប្រេ ជាប្រវត្តិវិទូនៅសាកលវិទ្យាល័យ Rutgers និងជាអ្នកនិពន្ធសៀវភៅ “Antifa: The Anti-Fascist” បាននិយាយថា ចលនា Antifa មិនមានរចនាសម្ពន្ធ័តាមឋានានុក្រមឬសំណុំនៃយុទ្ធសាស្រ្តជាសកល ដែលអាចធ្វើឱ្យវត្តមានរបស់ពួកគេសម្គាល់ដឹងភ្លាមៗនោះទេ ទោះបីជាសមាជិកនៃចលនានេះមានទំនោរងាកទៅរកទស្សនៈបដិវត្តន៍និងប្រឆាំងលទ្ធិផ្តាច់ការក៏ដោយ។

លោកប្រេនិយាយថា “ពួកគេធ្វើអ្វីៗខុសៗគ្នានៅតាមពេលវេលាផ្សេងៗគ្នាតាមរបៀបខុសៗគ្នា ដែលពេលខ្លះមានភស្តុតាងបង្ហាញថាពួកគេបានរំលោភច្បាប់។ មានពេលខ្លះទៀតពួកគេមិនបំពានច្បាប់ទេ”។

អក្សរសិល្ប៍ពីចលនា Antifa ជំរុញទឹកចិត្តអ្នកដើរតាមឱ្យតាមដានសកម្មភាពរបស់ពួកអនុត្តរភាពស្បែកសនិយម ចេញផ្សាយព័ត៌មានផ្ទាល់ខ្លួនអំពីសត្រូវ អភិវឌ្ឍជំនាញការពារខ្លួន និង បង្ខំឱ្យស្ថាប័ននានាលុបចោលកម្មវិធីពិភាក្សាឬព្រឹត្តិការណ៍ណាមួយជាមួយ “សកម្មភាពប្រឆាំងហ្វាស៊ីសនិយម” នេះយោងតាមរបាយការណ៍សេវាកម្មស្រាវជ្រាវរបស់សភាក្នុងឆ្នាំ ២០១៨។

មនុស្សដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងចលនា Antifa គឺមានវត្តមានសម្រាប់ការធ្វើបាតុកម្មនិងការប្រឆាំងបកទៅលើបាតុកម្មសំខាន់ៗក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដែលពេលខ្លះពាក់ព័ន្ធនឹងជម្លោះវាយតប់និងការបំផ្លាញទ្រព្យសម្បត្តិ។

ពួកគេបានប្រមូលផ្តុំគ្នាប្រឆាំងនឹងការដង្ហែរក្បួនរបស់ពួកអនុត្តរភាពស្បែកសនិយមនៅទីក្រុងឆាឡូតវីល រដ្ឋវើជីនៀ កាលពីខែសីហាឆ្នាំ ២០១៧ និងបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជាមួយក្រុមស្តាំនិយមនៅទីក្រុងផតលែន រដ្ឋអូរីហ្គែន រួមទាំងការប្រមូលផ្តុំគ្នាមួយកាលពីរដូវក្តៅឆ្នាំមុន ដែលបណ្តាលឱ្យមានការចាប់ខ្លួននិងការរឹបអូសខែលបំពង់ទីបនិងអាវុធផ្សេងទៀតជាច្រើន៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសឈរមើលឡានឆេះនៅក្បែរសេតវិមានកាលពីយប់ថ្ងៃចន្ទ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ