ស្នាដៃ​ម្ចាស់​មេដាយ ប្រដាល់​គុន​ខ្មែរ នៅ​ស៊ី​ហ្គេម ២០១៧-២០១៩ នឹងត្រូវ​តម្កល់ទុក នៅ​សារមន្ទីរ​កីឡា​ជាតិ​

130
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​ /
​ភ្នំពេញ​៖
លោក​ឧ​ត្ត​ម​សេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ នា​ព្រឹក​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ​២០២០ នេះ បាន​ជួប​សំណេះសំណាល និង​ណែនាំឲ្យ​កីឡាករ ប្រដាល់​គុន​ខ្មែរ ព្រមទាំង​ឃី​ក​បុក​ស៊ី​ង ចំនួន ៨ រូប ដែលជា​ម្ចាស់​មេដាយ មាស ប្រាក់ និង​សំរិទ្ធ អោយ​រៀបចំ​ឯកសារ ប្រវត្តិ​ស្នាដៃ​របស់ខ្លួន ដើម្បី​ប្រគល់​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់ធ្វើ​សៀវភៅ ប្រវត្តិ​កីឡាករ -​កីឡាការិនី​កម្ពុជា ដែលមាន​ស្នាដៃ ជ័យលាភី និង​មេដាយ សម្រាប់​តម្កល់ទុក និង​តាំង ក្នុង​សារ​:​មន្ទីរ​កីឡា​ជាតិ ។​

​លោក តែម ម៉ឺន បាន​មានប្រសាសន៍ថាៈ ក្នុងនាម​លោក​ជា ប្រធាន​សហព័ន្ធ សូម​កោតសរសើរ ដល់​អត្ត​ព​លិ​ក​គុន​ខ្មែរ និង​ឃី​ក​បុក​ស៊ី​ង ដែល​បាន​ខិតខំ​ប្រឹងប្រែង អស់ពី​សមត្ថភាព ក្នុងការ​ប្រកួត​ដណ្តើម មេដាយមាស មេដាយប្រាក់ និង​មេដាយសំរិទ្ធ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ជាពិសេស​កីឡាករ ឃុន ម៉ា​ឌី ដែល​ទទួលបាន​មេដាយមាស ជា​លើកដំបូង លើ​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​។​

​លោក​ប្រធាន​សហព័ន្ធ បាន​បន្តថាៈ ចំពោះ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០១៩ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា យើង​ទទួលបាន​មេដាយសំរិទ្ធ ៦ គ្រឿង​។ ដូច្នេះ​សហព័ន្ធ និង​លោកគ្រូ អ្នកគ្រូ ម្ចាស់​មេដាយមាស ប្រាក់ និង​សំរិទ្ធ ត្រូវ​រៀបចំ​ឯកសារ និង​រូបភាព​របស់ កីឡាករ​ខ្លួន ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រប់​ចំនួន​ទាំំ​ង​អស់ សម្រាប់ធ្វើ​សៀវភៅ ប្រវត្តិ​កីឡាករ​-​កីឡាការិនី​កម្ពុជា សម្រាប់​តម្កល់ទុក និង​តាំង នៅ​សារ​:​មន្ទីរ​កីឡា​ជាតិ របស់​កម្ពុជា​។​

​សូមបញ្ជាក់ថា កីឡាករ​ចំនួន ៤ រូប បានឈ្នះ​មេដាយ នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ស៊ី​ហ្គេម ២០១៩ នៅ​មី​យ៉ាន់​ម៉ា និង​ឃី​ក​បុក​ស៊ី​ង រួមមាន កីឡាករ ឃុន ឌី​ម៉ា មេដាយមាស , កីឡាករ ម៉ឺន សុភា មេដាយប្រាក់ , កីឡាករ វ៉ាន់ វឿន មេដាយសំរិទ្ធ ២ , កីឡាករ ឡៅ ចិ​ត្រាមេដាយសំរិទ្ធ ២, ហ៊ឹម គឹម​រៀង មេដាយសំរិទ្ធ​១, ខេ​ម ចាន់ មេដាយសំរិទ្ធ​១ , ចក់ សាវឿន មេដាយសំរិទ្ធ​១ និង​កីឡាករ ឡៅ ចន្ទ្រា មេដាយសំរិទ្ធ ១៕​v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ