កូកា-កូឡា កម្ពុជា បញ្ចាំង ខ្សែវីដេអូ និងអត្ថបទ អរគុណចំពោះវីរភាព អ្នក ស្ម័គ្រចិត្តជួយសង្គ្រោះមនុស្សជាតិ

69
ចែករម្លែក

ភ្នំពេញ៖ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នាពេលថ្មីៗនេះ  បានចេញអត្ថបទ និងខ្សែវីដេអូខ្លីៗ ពី បណ្តាប្រទេសនានាជុំវិញពិភពលោកតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន ដើម្បីជាការ​គោរព និងអរគុណចំពោះវីរភាពរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគទំាងកម្លាំងកាយ ពេលវេលានិងធនធានក្នុងការចូលរួមជួយសង្គ្រោះមនុស្សជាតិនិងប្រយុទ្ធប្រឆាំង​នឹងការរាត​ត្បាត​ដោយវីរុសកូវីដ-១៩។

ទោះបីស្ថិតនៅទីកន្លែងផ្សេងគ្នាតែប្រជាជនមានអារម្មណ៍និងការប្រឈមដូចគ្នាស្ថិតនៅ​​ក្នុងស្ថាន​ភាព​នេះការចូលរួមពីអ្នកស្ម័គ្រចិត្តមានគ្រប់សញ្ជាតិនិងគ្រប់រូបភាពដែលបានផ្តល់​នូវក្តីសង្ឃឹម​និង​អារម្មណ៍វិជ្ជមានថាយើងនឹងឆ្លងផុតក្នុងគ្រាដ៏លំបាកមួយនេះទាំងអស់គ្នា​។

មិនខុសគ្នាពីបណ្តាប្រទេសទាំងនោះទេ នៅក្នុងប្រទេសកម្ពុជាក៏មាន​អ្នកស្ម័គ្រចិត្តជាច្រើន​បាន​ចូល​រួមសង្គ្រោះសហគមន៍កម្ពុជាប្រយុទ្ធប្រឆាំងនឹងការរាលត្បាតដោយវីរុសកូវីដ-១៩​ ដែល​សកម្មភាពទាំងនោះត្រូវបានក្រុមហ៊ុនកូកា-កូឡាកម្ពុជាប្រមូលចងកម្រងអត្ថបទពីវីរភាព​របស់​ពួកគាត់​ដោយយើងអាចចូលអានសាច់រឿងលម្អិតតាមរយៈលីងនេះ៖

https://www.facebook.com/500102870175614/posts/1375901635929062/?d=n

ក្រៅពីអត្ថបទដែលអាចអានតាមរយៈលីងខាងលើ កាលពីនៅថ្ងៃទី០១មិថុនាក្រុមហ៊ុន​បាន​បញ្ចេញ​បញ្ចាំងខ្សែវីដេអូដ៏ខ្លីមួយ ដែលបានដកស្រង់ពីការលះបង់និង​វីរភាពពិតៗ​របស់​អ្នក​ស្ម័គ្រ​ចិត្តម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាច្រើន  ដែលគាត់ជាម្ចាស់​អាជីវកម្មកម្ចាត់មេរោគ​ខ្នាត​តូច  បានចូលរួមទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩  តាមរយៈការផ្តល់សេវាកម្មកម្ចាត់​មេរោគ​ដោយ​ឥតគិតថ្លៃនៅតាមផ្លូវសារធារណៈ  សាលារៀន  មន្ទីរពេទ្យ  ផ្សារនិងសហគមន៍ ភូមិ ឃុំជា​ដើ​ម ដែលសកម្មភាពរបស់គាត់បានជួយដល់ក្រុមការងារជួរមុខ។ លោកអ្នកអានអាចចូលមើលវីដូអូ​នេះ​នៅលើ៖ https://youtu.be/_UVbXICM5nQ

មិនត្រឹមតែជាការចូលរួមលើកទឹកចិត្តចំពោះភាពប្រសើរឡើងនៅពេលអនាគតនិងសា​រ​​​នៃក្តី​សង្ឃឹ​ម​ប៉ុណ្ណោះទេក្រុមហ៊ុនកូកា-កូឡាកម្ពុជាក៏បានបរិច្ចាគជាសម្ភារៈបង្ការនិងការ​ពារ ដែល​គិតជាសាច់ប្រាក់មានចំនួនជាង២០ម៉ឺនដុល្លារអាមេរិកដើម្បីចូលរួមប្រយុទ្ធប្រឆាំង​និងជួយ​សម្រា​លការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា ព្រមទាំងសម្រាប់ឆ្លើយតបទៅ​សហគមន៍​ដែល​កំពុង និងងាយទទួលរងផលប៉ះពាល់បំផុតនៅកម្ពុជា។

លោក ដេវីដ វ៉ីងហ្គល់វើដ នាយកប្រតិបត្តិនៃក្រុមហ៊ុនកូកា-កូឡាបានមានប្រសាសន៍ថា «យើង​សូមអរគុណ និងសូមគោរពចំពោះវីរភាពរបស់ក្រុមការងារជួរមុខ  និងអ្នកស្ម័គ្រចិត្តទាំងអស់  ដែលខិតខំប្រឹងប្រែងរក្សាសុវត្ថិភាពប្រជាជន និងសហគមន៍របស់យើងក្នុងគ្រាដ៏លំបាកនេះ»៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ