​សមត្ថកិច្ច​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​២​កន្លែង​និង​ចាប់​រថយន្ត​ដឹកឈើ​១​គ្រឿង​

134
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​,​ផ្នែក​ព្រៃឈើ​ឆែប​,​សហការ​ណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ឃាត់​ទីតាំង​ស្តុក​ឈើ​អត់​ច្បាប់​២​កន្លែង​។​ក្នុងនោះ​ចាប់​រថយន្ត​១​គ្រឿង​ដឹកឈើ​ប្រណីត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ចម្រើន​ឃុំ​ច្រាច​ស្រុក​ជ័យ​សែន​នៅ​ថ្ងៃទី​២​មិថុនា​ឆ្នាំ​២០២០​។​

​លោក​នួន​សុខុម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា​៖​ការចុះ​បង្ក្រាប​ទីតាំង​សន្និធិ​ឈើ​គ្មាន​ច្បាប់​ទាំងនោះ​គឺ​បានធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ណ៍​យ៉ាង​ល្អ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​។​ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​ជា​មេបញ្ជាការ​,​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ចាត់​កម្លាំង​ក្រោម​ឧិ​វាទ​រួមជាមួយ​កម្លាំង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បន្តថា​សមត្ថកិច្ច​បា​ន​ចុះទៅ​កាន់​ទីតាំង​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​ពីរ​កន្លែង​ព្រមទាំង​ស្ទាក់ចាប់​រថយន្ត​សាំង​យ៉ុង​១​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅលើ​ដងផ្លូវ​ក្រាល​គ្រួស​ក្រហម​១​ខ្សែ នៅក្នុង​មូលដ្ឋាន​នោះ​ទៀតផង​។​

​លោក​បន្តថា​នៅក្នុង​ការចុះ​បង្ក្រាប​ទីតាំង​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងពីរ​កន្លែង​នោះ​សមត្ថកិច្ច​មិនបាន​ដកហូត​ម៉ាស៊ីន​ឈូសឈើ​តាប​ឈូសឈើ​ឧបករណ៍​កែច្នៃ​ឈើ​ជាច្រើន​ទៀត​។​ក៏​មិនបាន​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​ដែរ​ដោយសារ​ពួកគេ​ដឹងខ្លួន​មុន​ពួកគេ​បាន​ដោះ​ម៉ាស៊ីន​ទាំងនោះ​ដឹកយក​ចេញទៅ​លាក់ទុក​ហើយ​ពួកគេ​បាន​រត់គេចខ្លួន​អស់​នៅ​មុនពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់​។​

​លោក​បាន​បញ្ជាក់ថា​ក្រោយ​ការបង្ក្រាប​កម្លាំង​សមត្ថកិច្ច​បាន​ដឹកជញ្ជូន​ឈើ​និង​នាំយក​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​១​គ្រឿង​បញ្ជូនមក​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​។​រីឯ​ឈើ​ដែល​ដកហូត​បាន​មាន​ច្រើន​ប្រភេទ​ដូចជា​ឈើ​ធ្នុង​ជាដើម​។​ខណៈ​នេះ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​ព្រោះ​មន្ត្រី​ព្រៃឈើ​កំពុងធ្វើការ​ដឹកជញ្ជូន និង​មិនទាន់បាន​ធ្វើការ​វាស់វែង​នៅឡើយ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ