អង្គការ​WHO​និង​អ្នកជំនាញ​ផ្សេងៗ​ទៀត ថា​គ្មាន​ភស្តុតាង​នៃ​ការ​ថមថយ​ចុះ​ជំងឺ​កូវី​ដ​១៩ ទេ​

151
ចែករម្លែក

​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​ទៀត​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០១ មិថុនា​ថា គ្មាន​ភស្តុតាង​ណាមួយ​ដែល​គាំទ្រ​ការអះអាង​របស់​​វេជ្ជបណ្ឌិត​ល្បី ជនជាតិ​អ៊ីតាលី​ម្នាក់ ដែល​ថា​វីរុស​កូវី​ដ​១៩​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​រាតត្បាត​កូវី​ដ​១៩​បាន​បាត់បង់​សក្តានុពល​របស់​វា​។​

​សាស្ត្រាចារ្យ​អាល់​ប៊ែរ​តូ ហ្សា​ន់​ហ្គ្រី​ល​ឡូ ជា​វេជ្ជបណ្ឌិត និង​ជា​ប្រធាន​មន្ទីរពេទ្យ​មួយ​នៅ ប្រទេស​អ៊ីតាលី បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​អាទិត្យ​ថា វីរុស​នេះ គឺ​មិន​មាន​ទៀត​ទេ​។ ប៉ុន្នែ លោកស្រី​ម៉ា​រៀ វ៉ាន់​​គឺ​ខូ​វ៉េ អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ការអត្ថាធិប្បាយ​របស់​សាស្ត្រាចារ្យ​អាល់​ប៊ែរ​តូ ហ្សា​ន់​ហ្គ្រី​ល​ឡូ​មិន​ត្រូវបាន​គាំទ្រ​និង​មិន​សមស្រប​ទៅតាម​ភស្តុតាង​វិទ្យាសាស្ត្រ​​នោះទេ​។​

​ពួកគេ​បាន​និយាយថា មិន​មាន​ទិន្នន័យ​ដែល​បង្ហាញ​ថា​វីរុស​នេះ​កំពុង​ប្រែប្រួល​យ៉ាងខ្លាំង ទាំង​ទម្រង់​នៃ​ការឆ្លង​ឬ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ ដែល​វា​បង្កឡើង​។​

​លោកស្រី ម៉ា​រៀ វ៉ាន់ គឺ​ខូ​វ៉េ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​” ទម្រង់​នៃ​ការឆ្លង​វីរុស មិន​បាន​ផ្លាស់ប្តូរ ហើយ​ភាព​ធ្ងន់ធ្ងរ​របស់​វា ក៏​មិន​បាន​ផ្លាស់ប្តូរ​ផង​ដែរ​”​។​

​គិត​មក​ត្រឹម​ថ្ងៃទី​២​ខែមិថុនា មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ជាង​៣៧០.០០០ នាក់​និង មាន​ករណី​ឆ្លង​ជាង​៦ លាន​នាក់ នៅ​ទូទាំង​ពិ​ភ​ភាព ហើយ​ប្រទេស​ឆ្លង​ច្រើនជាងគេ​គឺ​អាម៉េរិក​១.៧៩០.០០០​នាក់​​និង​១០៤.០០០​នាក់​ស្លាប់​។​

​ប្រេ​ស៊ីល ឥឡូវ​ធ្វើដំណើរ​ចូល​លំដាប់​ទី​២​ខាង​ចំនួន​ឆ្លង គឺ​ជាង​កន្លះ​លាន​នាក់ ហើយ​អង់គ្លេស​នៅ​ចំណា​ត់ទី​២​ខាង​ស្លាប់​(៣៨.៥៧១​នាក់​)៕​ប្រែ​សម្រួល​៖​សុខា​

លោកស្រី​ម៉ា​រៀ វ៉ាន់ គឺ​ខូ​វ៉េ​អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​របស់​អង្គការ​សុខភាព​ពិភពលោក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ