កាន់តែ​រញ៉េរញ៉ៃ​ហើយ ប៉ូលិស​អាម៉េរិក​ត្រូវគេ​បាញ់​និង​បើកឡាន​ន​បំបុក​នៅ​ពេល​ពួក​អភិបាលរ​ដ្ឋ​មកពី​បក្ស​ប្រឆាំង​មិន​ស្តាប់​បញ្ជា​ប្រធានាធិបតី​

2162
ចែករម្លែក

​នាយ​ប៉ូលិស​ម្នាក់​ត្រូវ​គេ​បាញ់​នៅ​ក្រុង​ឡាស វេ​ហ្កាស​ហើយ​អាជ្ញាធរ​បាន​ឆ្លើយតប​នឹង​ការបាញ់ប្រហារ​មួយទៀត​នៅ​ពេល​ការប្រឆាំង​តវ៉ា​នឹង​ការសម្លាប់​បុរស​ស្បែក​ខ្មៅ ច​ច ផ្ល​យ នៅ​ក្រុង​មី​នី​ប៉ូលិស កាន់​​តែ​រាលដាល​។​

​ប៉ូលិស​នៅ​ក្រុង​ឡាស វេហ្កា​ស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​៣៣៨​នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុងពេល​ការប្រឆាំង​តវ៉ា​អស់​៣​យប់​៣​ថ្ងៃ​កន្លងមក ហើយ​ប៉ូលិស​និង​តម្រួត​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​​និង​ម្សៅ​ម្រេច​ដើម្បី​បំបែកហ្វូង​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​។​

​នៅ​ក្រុង​ញូវយ៉ក​ឯណោះ​វិញ រថយន្ត​មួយ​ត្រូវបាន​បើក​ចូល​ហ្វូង​ប៉ូលិស​និង​ទាហាន​កង​ឆ្មាំ​ជាតិ ក្នុង​ការបង្ហាញ​ការគាំទ្រ​ពួក​បាតុករ​ដោយ​បណ្តាលអោយ​របួស​ប៉ូលិស​យ៉ាងតិច​២​នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​០២​មិថុនា​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នៅពេល​ការប្រឆាំង​តវ៉ា​បាន​បន្ត​ធ្វើ​តាម​ដង​វិថី​នៅ​ពាសពេញ​អាម៉េរិក ក្រោយ​ពី​ប្រធានាធិបតី​ត្រាំ​គំរាម​បញ្ជូន​ចេញ​យោធា បើសិនជា​ពួក​អ​ភិ​​បាល​រដ្ឋ​មិន​បញ្ឈប់​អំពើហិង្សា​របស់​បាតុករ​ទេ​។​

​សូមបញ្ជាក់​ថា ពួក​អភិបាលរដ្ឋ​ធំៗ​ខ្លះ​មក​ពី​បក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង​កាលពី​ថ្ងៃ​ចន្ទ បាន​ច្រានចោល​ការ​គំរាម​របស់​លោក​ត្រាំ​ដែល​ថា​នឹង​បញ្ជូន​ចេញ​យោធា​អាម៉េរិក បើសិនជា​ពួកគេ​មិន​​បញ្ជូនទាហាន​ក្នុង​កង​ឆ្មាំ​ជាតិ​ទៅ​បង្ក្រាប​បាតុកម្ម​នៅ​តាម​ដងផ្លូវ​ទេ​។​

​អភិបាលរដ្ឋ​អ៊ី​លី​ណ​យ បាន​និយាយថា លោក​មិន​ជឿថា រដ្ឋាភិបាល​សហព័ន្ធ​អាច​បញ្ជូន​កងកម្លាំង​យោធា​ចូល​ក្នុង​រដ្ឋ​របស់​លោក​ទេ​។​លោក​បាន​ចោទប្រកាន់​ប្រធានាធិបតី​ថា បង្កើត​«​ឱកាស​អុជអាល​»​ដោយ​គំរាម​ធ្វើ​ដូច្នេះ​ដើម្បី​កំចាត់​អំពើហិង្សា​។​

​លោក​ស្ថិត​ចំណោម​អភិបាលរដ្ឋ​ជាច្រើន​ទៀង​ដែល​ប្រតិកម្ម​នឹង​សម្តី​របស់​លោក​ត្រាំ ដែល​មុននេះ​ប៉ុន្មាន​ម៉ោង​ក៏​បាន​និយាយថា​ពួក​អភិបាលរដ្ឋ​ខ្សោយ និង​បាន​ទទូច​សុំ​អោយ​ពួកគេ​ឆ្លើយ​តប​ធ្ងន់​ដៃ​​ឡើង​ចំពោះ​អំពើហិង្សា​។​

​សូមបញ្ជាក់​ថា បាតុកម្ម​ប្រឆាំង​នឹង​អំពើ​របស់​ប៉ូលិស​លើ​បុរស​ស្បែក​ខ្មៅ ច​ច ផ្ល​យ នៅ​ទីក្រុង​ជាង​២០​នៅ​ទូទាំង​អាម៉េរិក​អស់​ពេល​១​សប្តាហ៍​មក​នេះ បាន​ប្រែ​ហិង្សា ដោយ​ពួក​ឆ្លៀត​ឱកាស​បាន​វាយ​ទំ​លុះ​ចូល​​ហាង​និង​លួច​យក​ទំនិញ វាយបំផ្លាញ​និង​ដុត​រថយន្ត​។​

​យ៉ាងហោច​ណាស់​រដ្ឋ​អាម៉េរិក​២៣​និង​សង្កាត់​កូឡុំប៊ី បាន​ដាក់ពង្រាយ​ទាហាន​កង​ឆ្មាំ​ជាតិ​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​តែ​មិនដឹង​ទប់​អាច​បាតុកម្ម​ជាប់​ឬ​មិន​ជាប់​និង​បំពេញចិត្ត​ប្រធានាធិបតី​ត្រាំ​បានដែរ​​ឬ​អត់​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​

​ប្រធានាធិបតី​ត្រាំ ត្រូវ​អម​ការពារ​ក្នុងពេល​ដើរ​ពី​សេត​វិមាន​ទៅកាន់​និង​មក​ពី​ព្រះវិហារ​សេន ច​ន​នៅ​ម្ខាង​សេត​វិមាន​។​ព្រះវិហារ​នេះ​រង​ការវាយប្រហារ​ពី​ហ្វូង​មនុស្ស​បណ្តាលអោយ​ខូចខាត​ខ្លះ​កាល​​ពី​យប់​ថ្ងៃអាទិត្យ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ