ឆាយ វីរៈយុទ្ធ ក្លាយជា សមាជិកថ្មីនៃក្រុមតន្រ្តីក្លាសិក អេឡិច អិនធើថេនមែន

241
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖តាមរយៈរូបថតមួយសន្លឹករវាង តារាចម្រៀង ឆាយ វីរៈយុទ្ធ និង លោកអេឡិច ចាន់ត្រា ក្នុងជំនួបការងារមួយ កាលពីព្រឹកថ្ងៃអង្គារ ទី០២ មិថុនា ២០២០ ដែលបង្ហាញក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ របស់ តារាចម្រៀង អេឡិច ចាន់ត្រា នោះគឺការចូលខ្លួនជាសមាជិកថ្មី ក្នុងត្រុមតន្រ្តីក្លាសិក នៃក្រុមតន្រ្តី Alex Entertaiment។

ការចូលខ្លួនក្នុងក្រុមតន្រ្តី របស់ តារាចម្រៀង អេឡិច ចាន់ត្រា គឺជាការត្រៀមខ្លួន សម្រាប់បំពេអារម្មណ៍ ដែលក្រុមអេឡិច ចាន់ត្រា ប្រមូលផ្តុំដោយសិល្បករ- សិល្បការិនី ​ជាច្រើនដួង ដែលវត្តមានមួយនេះ គឺជាក្លាយខ្លួនជាសមាជិកថ្មីនៃក្រុម តន្រ្តីរបស់លោក។

ជារួមយើងសង្កេតឃើញថា មានម្ចាស់កម្មវិធីរោងការធំៗជាច្រើនដែលតែងតែកោត សរសើរ គាំទ្រ ក្រុមអេឡិច និងមានការនិយាយតៗគ្នាពីការរៀបចំយ៉ាងល្អប្រណីត ពីក្រុមតន្រ្តីសិល្បករ សិល្បការិនី ទាំងពិធីការ ពិធីការិនី ។ ហើយមកដល់បច្ចុប្បន្ន ក្រុមតន្រ្តីមួយនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយស មានទាំង មន្រ្តី អ្នកឧកញ៉ា និងអ្នកជំនួញជាច្រើនទៀត។

ត្រឡប់មក អេឡិច ចាន់ត្រា ប្រាប់ថា ក្រុមតន្រ្តី Alex Entertaiment របស់លោក នៅតែមានភ្ញៀវជាប់ជានិច្ច ថ្វីត្បិតកាលវិភាគ មានការលុបចោលខ្លះ ដោយកក្តា ជំងឺ កូវីដ-១៩ ​ប៉ុន្តែទាំងនោះគ្រាន់តែការលើកពេលវេលា មិនមែនលុបចោលទាំងស្រុងទេ ចំណែកភ្ញៀវថ្មីៗជាច្រើនទៀត នៅតែបន្តជួបជាហូរហែ ដើម្បីពិភាក្សាបន្ថែមទៀត៕/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ