​មួយ​គ្រួសារ​ជួប​ការលំបាក​ដល់​ថ្នាក់​រក​កន្លែង​ជ្រក​គ្មាន​ដង្ហោយ​រក​សប្បុរសជន​ជួយ​

144
ចែករម្លែក

ដោយ​៖​សុខុម​/​ស្ទឹងត្រែង​៖​គ្រួសារ​មួយ​មានកូន​ចំនួន​៦​នាក់​រស់នៅ​ក្នុងបន្ទុក​កំពុង​ជួប​ការខ្វះខាត​ស្បៀងអាហារ​។​រីឯ​ប្រពន្ធ​មាន​ជំងឺ​ដេក​លើ​កន្ទេល​ក្រោម​ដំបូលផ្ទះ​ធ្លុះធ្លាយ​ជញ្ជាំង​បាំង​ខ្យល់​បាន​ដង្ហោយ​រក​សប្បុរសជន​ជួយ​។​

លោក​ភួង​ភេ​អាយុ​៤០​ឆ្នាំ​ជា​ពលរដ្ឋ​រស់នៅ​ភូមិ​កោះ​ហិប​ឃុំ​អូរ​ស្វាយ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​បាន​រៀបរាប់ថា​៖​សព្វថ្ងៃនេះ​គ្រួសារ​គាត់​ជួប​ការខ្វះខាត​ណាស់​រកតែ​អង្ករ​ដាំបាយ​ឱ្យ​កូន​ក៏​គ្មាន​ដែរ​។​ពេលនេះ​ប្រពន្ធ​ដេក​ឈឺ​នៅលើ​កន្ទេល​គ្មាន​លទ្ធភាព​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​សុខភាព​គាត់​ក៏​ចុះខ្សោយ​ក្រៅពី​មើលថែ​ប្រពន្ធ​ចេញទៅ​ណា​មិន​រួច​ថែមទាំង មើលថែ​កូន​៦​នាក់ ក្នុង​ប​ន្តុ​ក ទៀត​។​
​កសិករ​ម្នាក់នេះ​បាន​រៀបរាប់​ទៀតថា​ដោយសារតែ​រស់​លើដី​កោះ​ឆ្ងាយ​ពី​ទីប្រជុំជន​ហើយ​ពឹងផ្អែក​តែ​លើ​ការនេសាទ​ត្រី​មួយ​មុខ​មិនអាច​ទប់ទល់​នឹង​តម្រូវការ​គ្រួសារ​គាត់​ឡើយ​។​ពេលនេះ​មានតែ​លើកដៃ​សំពះ​សុំ​ក្តី​សន្តោស​ពី​សប្បុរសជន​ជិត​ឆ្ងាយ​ផ្តល់ជំនួយ​សម្រាប់​ជីវិតចុងក្រោយ​និង​វាស​ដល់​កូនៗ​ផង​។​

​លោក​ស៊ី​មី​មេភូមិ​កោះ​ហិប​បាន​បញ្ជាក់ថា​តាម​ការពិនិត្យ​ជាក់ស្តែង​គ្រួសារ​មួយ​នេះ​ពិតជា​ទីទាល់ក្រ​មែន​។​ចៃដន្យ​បាន​ព្រះសង្ឃ​និមន្ត​មកលេង​ក៏បាន​ជួយឧបត្ថម្ភ​ជា​បច្ច័យ​ខ្លះៗ​ដើម្បី​ជាការ​ដោះ​ទាល់​មួយគ្រា​។​លោក​មេភូមិ​បន្តថា​កន្ល​ង​មក​អាជ្ញាធរ​បាន​ជួយ​គ្រប់​ជំហាន​មកហើយ​ដូចជា​ធ្វើ​ប័​ណ្ឌ​ក្រីក្រ​និង​ទទួលបាន​ជំនួយ​មនុស្ស​ធ៌​ម​ពី​កាកបាទក្រហម​ជាដើម​តែ​ពុំ​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​ពេញលេញ​ទេ​។​

លោក​មេភូមិ​បន្ថែមថារ​យៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​គ្រួសារ​មួយ​នេះ​មិនបាន​ទៅធ្វើ​ការ​អ្វី​ក្រៅពី​នៅ​មើលថែ​ប្រពន្ធ​ឈឺ​នោះទេ​ស្រែក៍​មិនបាន​ធ្វើ​ចំការ​ធ្វើ​មិន​កើតកូន​ក្នុង​ប​ន្តុ​ក​តូចៗ​គ្មាន​ការងារ​ធ្វើ​ទើប​ជួប​ការលំបាក​បែបនេះ​។​លោក​សេក​ម៉ៅ​មេឃុំ​អូរ​ស្វាយបាន​បញ្ជាក់ថា​នៅលើ​កោះ​ហិប​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​១០០​គ្រួសារ​ជា​កោះ​មួយ​ស្ថិតនៅ​ដាច់ស្រយាល​ពី​គេឯង​។​


ដូចនេះ​ការទំនាក់ទំនង​គ្នា​នៅមានកម្រិត​ទើប​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ជួប​បញ្ហា​ប្រឈម​ទទួល​ការដោះស្រាយ​មិនបាន​ទាន់ពេលវេលា​។​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​លើ​កោះ​ហិប​នោះ​ភាគច្រើន​មាន​ជីវភាព​ខ្សត់ខ្សោយ​ព្រោះ​ពួកគាត់​ពឹងផ្អែក​តែ​លើ​មុខរបរ​នេសាទ​និង​ធ្វើស្រែ​ចម្ការ​តិចតួច​ប៉ុណ្ណោះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ