មន្ទីរ​កសិកម្ម​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែលមាន​ភាព​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ​

126
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​មាន​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែលមាន​ភាព​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ASPIRE​បានរៀបចំ​វេទិកា​អ្នក​ពាក់​ព័​ន្ឋ​ច្រើន​ភាគី​បណ្តុំ​អាជីវកម្ម​ឆ្នាំ​២០២០(MultiStakeholderPlatform)​នៅ​បរិវេណ​សាលាឃុំ​ថ្មី​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ដើម្បី​ពិភាក្សា​លើ​សកម្មភាព​អាជីវកម្ម​កសិកម្ម​រប​ស់ប​ណ្តុំ​អាជីវកម្ម​ចិញ្ចឹម​គោ​។​


​ក្នុងនោះ​ដោយមាន​សមាសភាព​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​មន្ត្រី​ការិយាល័យ​ជំនាញ​ទីប្រឹក្សា​aspire​។​មន្ត្រី​កសិកម្ម​ស្រុក​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ​អាជ្ញាធរ​ភូមិ​/​ឃុំ​អង្គការ​ដៃគូ​និង​សមាជិក​បណ្តុំ​អាជីវកម្ម​។​ក្នុង​គោលបំណង​៖​ផ្តល់ឱកាស​ឱ្យ​កសិករ​ក្រុម​ផលិត​អ្នកប្រមូល​ទិញ​និង​អ្នកផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​ពិភាក្សា​ពី​បញ្ហា​ទីផ្សារ​ដែល​កសិករ​ក្រុម​ផលិត​បាន​ជួប​ប្រ​ទៈ​និង​កំណត់​ដំណោះស្រាយ​រួមគ្នា​។​

​កសាង​ទំនុកចិត្ត​រវាង​កសិក​រ​ក្រុម​ផលិត​និង​អ្នកប្រមូល​ទិញ​លើ​ភាព​អាច​ទុកចិត្តបាន​រវាង​ការផ្គត់ផ្គង់​និង​តម្រូវការ​ពិសេស​លើ​បរិមាណ​និង​គុណភាព​កសិផល​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ