​”​អង្គការ​ឥណទាន​ប្រសិទ្ធ​”​ត្រូវ​ពលរដ្ឋ​ប្តឹងទៅ​ធនាគារជាតិ​នៃ​កម្ពុជា​ព្រមាន​ចាត់វិធានការ​លើ​មីក្រូហិរញ្ញវត្ថុ​

2445
ចែករម្លែក
  • 834
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ រស់នៅក្នុង​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់ពាក្យ​បណ្តឹង ទៅកាន់​ធនាគារជាតិ​នៃ​កម្ពុជា ស្នើសុំ ឱ្យ​អង្គភាព​ជាតិ​មួយ​នេះ ដក​អាជ្ញាប័ណ្ណ ពី​អង្គភាព​មួយ​ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​អង្គការ ប៉ុន្តែ​បានផ្តល់​សេវា​កម្ចី​ប្រាក់​ដល់​ពលរដ្ឋ ដោយ​យក​អត្រា​ការប្រាក់ និង​តម្លៃ​សេវា​បន្ថែម​ខ្ពស់កប់ពពក មិន​គោរព​តាម ការកំណត់​របស់ ធនាគារជាតិ​នោះទេ​។​

យោងតាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​បាន​អះអាង​កាលពី​ថ្ងៃទី​២​មេសា​២០១៨​នេះ​ថា អង្គការ​នោះ មាន​ឈ្មោះថា “​អង្គការ​ឥណទាន​ប្រសិទ្ធ​” ដែលមាន​ទីតាំង​ផ្ទះ​លេខ​១១​បេ ផ្លូវ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​មាន​មនុស្ស​ចំនួន​៨​នាក់​រួមមាន​ឈ្មោះ ជាម ច័ន្ទ​កេ​ណា​, ឈ្មោះ ទួន សុ​វណ្ណា​, ឈ្មោះ ឡេង វឌ្ឍនៈ​, ឈ្មោះ ទិ​ត សម្បត្តិ​, ឈ្មោះ សំ សុខន​, ឈ្មោះ ទិ​ត វណ្ណា​រិ​ទ្ធ​, ឈ្មោះ ស៊ុន ប៉ូ​លីន​ហាន់​, និង​ឈ្មោះ ពេជ្រ ភក្តី ជា​ម្ចាស់​ភាគហ៊ុន ដែលមាន​ឥទ្ធិពល សូម្បី​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ក៏​មិន​ហ៊ាន​ប៉ះពាល់​ដែរ​។​

​នៅក្នុង​ពាក្យបណ្ដឹង​នោះ​ពលរដ្ឋ​រៀបរាប់ថា​អង្គការ​ឥណទាន​ប្រសិទ្ធ​នេះ​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​និង​បានផ្តល់​សេវា​ប្រាក់កម្ចី​ដល់​ពលរដ្ឋ ដោយបាន​កំណត់​យកការប្រាក់​ខ្ពស់ និង​មាន​ទារ​ថ្លៃ​ទឹក ឬ​សេវា​រដ្ឋបាល ប​ន្ធែ​ម​៥%​ក្នុង​មួយខែៗ លើ​ការប្រាក់ នៃ​ប្រាក់កម្ចី ដែល​ខុសពី​អ្វីដែល​ធនាគារជាតិ​បានកំណត់​។​នៅពេល​ផ្តល់​ប្រាក់កម្ចី​ទៅ​ពលរដ្ឋ អង្គការ​មួយ​នេះ​បាន តម្រូវឱ្យ​ពលរដ្ឋ​ត្រូវ​តំកល់ អត្ត​សញ្ញាប័ណ្ណ សៀវភៅ​គ្រួសារ​ច្បាប់ដើម ភ្ជាប់​ជាមួយ​ឯកសារ​ទ្រព្យ​បញ្ចាំ​ថែម​ទៀតផង​។​

​ជាងនេះទៅទៀត នៅពេល អតិថិជន មាន​បញ្ហា យឺតយ៉ាវ ក្នុងការ​បង់ប្រាក់ អង្គការ​នេះ តែងតែ​ឱ្យ​បុគ្គលិក​ចុះទៅ​គំរាមកំហែង កូនបំណុល ក្រុមគ្រួសារ​កូនបំណុល និង​ពេលខ្លះ​ឪពុកម្តាយ​របស់​កូនបំណុល ដែល​ពួកគាត់​បានដឹង​រឿង​ខ្ចីប្រាក់​ក៏មានដែរ​។​

​សូមបញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ​បាន សេចក្តីប្រកាស​ព័ត៌មាន មួយ​ដោយ​គ្រោង​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ ចំពោះ​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា ដែល​បាន​បង្កើន​តម្លៃ​សេវា​ផ្សេងៗ​របស់ខ្លួន ពី ពលរដ្ឋ ទៅ​ខ្ចីប្រាក់ ព្រោះថា ទង្វើ​ទាំងនេះ​ធនាគារជាតិ បានចាត់ទុក​ថា​ជា ការមិន​គោរព​នូវ​គោលការណ៍ របស់​ធនាគារជាតិ ដែល​បាន​ដាក់ចេញ​កន្លងមក​។

ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ធ្វើឡើង​បន្ទាប់ពី ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​ពិ​ដាន​ការប្រាក់ ក្រោយពី​កត់សម្គាល់​ឃើញថា មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន បាន​បង្កើន​តម្លៃ​សេវា​ផ្សេងៗ​របស់ខ្លួន ដើម្បី​ទារលុយ​ពី​ពលរដ្ឋ​ដែល​បាន​ទៅ​ខ្ចីប្រាក់​។​ធនាគារជាតិ​នៃ​កម្ពុជា បាន​នឹង​កំពុង តាមដាន និង​យកចិត្ត​ទុក និង​គ្រោង​ចាត់វិធានការ​ធ្ងន់ធ្ងរ ចំពោះ​គ្រឹះស្ថាន​មួយចំនួន​នោះ បាន​យកប្រាក់​កម្រៃ​ពី​ពលរដ្ឋ​ខ្ពស់ ហួសហេតុ​ពេក ដែល​លើសពី​អ្វីដែល​បាន​កុះ​ណ​ត់របស់​ធនាគារជាតិ​៕S/​

​”​អង្គការ​ឥណទាន​ប្រសិទ្ធ​”​ត្រូវ​ពលរដ្ឋ​ប្តឹងទៅ​ធនាគារជាតិ​នៃ​កម្ពុជា​ព្រមាន​ចាត់វិធានការ​លើ​មីក្រូហិរញ្ញវត្ថុ​

ទីតាំងផ្សាយពាណិជ្ជកម្ម