បទល្មើស​ធនធានធម្មជាតិ​ជាង​ពីរពាន់​ករណី​ត្រូវបាន​បង្ក្រាប​

152
ចែករម្លែក
បទល្មើស​ធនធានធម្មជាតិ​ជាង​ពីរពាន់​ករណី​ត្រូវបាន​បង្ក្រាប​(រូបថតក្រសួងបរិស្ថាន)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​បទល្មើស​ធនធានធម្មជាតិ​ចំនួន ២.៣៣៣ ករណី​ត្រូវបាន​បង្ក្រាប​ដោយមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ​២០២០​នេះ​។​បទល្មើស​ទាំងនោះ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់ បទល្មើស​លួច​កាប់​ឈើ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេងទៀត​។​នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​នៃ ក្រសួងបរិស្ថាន​កាលពី​រសៀល​ថ្ងៃទី​២​ខែមិថុនា​។​

​លោកអ្នក​នាំពាក្យ​បាន​បញ្ជាក់ថា​ ក្នុងចំណោម​បទល្មើស​ធនធានធម្មជាតិ​ទាំងនេះ​មាន​១៧៩​ករណី​មានការ​ពាក់ព័ន្ធ​នឹង​មនុស្ស​ជិត​២០០​នាក់ ​ត្រូវ​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ជំនុំ​ជម្រះក្តី​តាម​នីតិវិធី និង​បានធ្វើ​ការផាកពិន័យ​អន្តរកាល​បាន​ចំនួន ៤០៣ ករណី និង​ធ្វើការអប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត បទល្មើស​បាន​ចំនួន ៦១៣ ករណី​ពាក់ព័ន្ធ​នឹង​មនុស្ស​ចំនួន​៦២៤ នាក់​អនុលោម​តាមច្បាប់​ស្តីពី​តំបន់ការពារ ធម្មជាតិ​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹង​ទៀតថា ចាប់ពី​ខែមករា​ដល់​ខែ មេសា​ឆ្នាំនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​ទាំង ១២៦០ នាក់​បាន​ចុះ​បេសកកម្ម​ដើរល្បាត ចំនួន ៧.០៧៨ លើក​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៦០ កន្លែង​ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ ៧,២ លាន​ហិកតា ហើយ​ពេលខ្លះ​មានការ​ចូលរួម​ដើរល្បាត​ពី​សហគមន៍​តំបន់ការពារ​ធម្មជាតិ​ដែល​បានទទួល​ស្គាល់​ដោយ​ក្រសួងបរិស្ថាន និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ២.៣៣៣ ករណី​។​

​លោក​រដ្ឋលេខាធិការ​បន្ត​ថា នៅក្នុង​ការចុះ​ទប់ស្កាត់ បទល្មើស​ធនធានធម្មជាតិ ៤ ខែ​នេះ មន្ត្រីឧ​ទ្យា​នុ​រក្ស ​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​​បានរឹបអូស​រណារ​យន្ត​បាន​ចំនួន ៩៧០ គ្រឿង​, រថយន្ត រថយន្ត​កែច្នៃ ត្រាក់ទ័រ​បាន​ចំនួន ៥៣ គ្រឿង រឹបអូស​ម៉ូតូ​ដែលជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​បាន​ចំនួន ១២៦ គ្រឿង ចាប់​ឃាត់​គោយន្ត​ចំនួន ២០៣ គ្រឿង​និង​ដោះ​អន្ទាក់​ដែលជា​ឃាតករ​លាក់​មុខ​សម្លាប់​សត្វព្រៃ​បាន​ចំនួន ៨៩៥០ អន្ទាក់ ព្រមទាំង​បានដកហូត​កាំភ្លើង កាំភ្លើង​កែច្នៃ ស្នា​តេះ​ដែល​ប្រើប្រាស់​សម្រាប់​បាញ់​សត្វ​បាន​ចំនួន ២៣៩ ដើម​។

​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​​ នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង និង​ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រក​ដោយ​វិជ្ជាជីវៈ​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួងបរិស្ថាន ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត បញ្ញា ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ និង​ដើម្បី​ភាព​គង់វង្ស​នៃ​សម្បត្តិ​ធនធានធម្មជាតិ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។​លោក​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការចូលរួម​សហការ​ប្រកបដោយ​ប្រសិទ្ធភាព​ពី​សំណាក់ អាជ្ញាធរ​និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​។ ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក៏បាន​ជំរុញ​បន្ថែម​ឱ្យ ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​កាន់តែ​សកម្មភាព និង​ប្រកបដោយ​ភាពជា​ដៃគូ ស្មោះត្រង់​បន្ថែមទៀត នៅក្នុងការងារ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​។​

​លោក​រដ្ឋលេខាធិការ​ក៏បាន​បញ្ជាក់ដែរថា​ ទោះបី​ជាមានការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់ បង្កើន​សកម្មភាព​អប់រំ​ស្តីពី​ច្បាប់​តំបន់ការពារធម្មជាតិ​ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់ បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច ​ដូច​ជាការ​លបលួច​កាប់​ឈើ ការ​បរបាញ់​និង​ការដាក់​អន្ទាក់​សត្វព្រៃ​នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​ដែល​ចាំបាច់​ភាគី​ពាក់ព័ន្ធ​នានា​ត្រូវ​ចាត់​វិធាន​ជា​ចាំបាច់ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាំងនេះ​បន្ត​ថែមទៀត​៕សរន/Ha

បទល្មើស​ធនធានធម្មជាតិ​ជាង​ពីរពាន់​ករណី​ត្រូវបាន​បង្ក្រាប​(រូបថតក្រសួងបរិស្ថាន)
បទល្មើស​ធនធានធម្មជាតិ​ជាង​ពីរពាន់​ករណី​ត្រូវបាន​បង្ក្រាប​(រូបថតក្រសួងបរិស្ថាន)
បទល្មើស​ធនធានធម្មជាតិ​ជាង​ពីរពាន់​ករណី​ត្រូវបាន​បង្ក្រាប​(រូបថតក្រសួងបរិស្ថាន)
បទល្មើស​ធនធានធម្មជាតិ​ជាង​ពីរពាន់​ករណី​ត្រូវបាន​បង្ក្រាប​(រូបថតក្រសួងបរិស្ថាន)
បទល្មើស​ធនធានធម្មជាតិ​ជាង​ពីរពាន់​ករណី​ត្រូវបាន​បង្ក្រាប​(រូបថតក្រសួងបរិស្ថាន)
មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​ទាំង ១២៦០ នាក់​បាន​ចុះ​បេសកកម្ម​ដើរល្បាត ចំនួន ៧ ០៧៨ លើក​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៦០ កន្លែង​ដែល មាន​ផ្ទៃដី​សរុប​ប្រមាណ ៧,២ លាន​ហិកតា​(​រូបថត​ក្រសួងបរិស្ថាន​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ