​ប្រគល់​គ្រាប់​មិនទាន់​ផ្ទុះ​២០​គ្រាប់​ជូន​អង្គភាព​ស៊ីម៉ាក់​

132
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​នគរបាល​ស្រុក​ព្រះនេត្រព្រះ​នៅ​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​បានប្រគល់​គ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ​ចំនួន​២០​គ្រាប់​និង​សាស់​បេ​ចំនួន​១០​សាស់​ជូន​អង្គភាព​ស៊ីម៉ាក់​យក​កម្ទេចចោល ។​

លោក​វរសេនីយ៍​ឯកមាស​ប្ញ​ទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា​៖​គ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ​ទាំងអស់នោះ​បានមកពី​ប្រជាពលរដ្ឋ​ទៅ​ភ្ជួរដីចម្ការ​និង​ស្រែ​ប្រទះឃើញ​រួច​រាយការណ៍​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​។​នគរបាល​បានធ្វើការ​ប្រគល់ជូន​អង្គភាព​ស៊ីម៉ាក់​យកទៅ​កម្ទេចចោល ។​

​លោក​អធិការ​បាន​បញ្ជាក់ថា​គ្រាប់​ទាំងអស់​ចំនួន​២០​គ្រាប់​និង​សាស់​បេ​១០​សាស់​ក្នុងនោះ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹកជោរ ឃុំ​ជប់​វា​រី ភ្នំ​លៀប​ទាន​កាំ​៕S/


​រូបថត ៖ ប្រគល់​គ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ​ចំនួន​២០​គ្រាប់​និង​សាស់​បេ​១០​សាស់ ជូន​អង្គភាព​ស៊ីម៉ាក់ (​រូប​៖ ប​.​ជ័យ )​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ