​សហគមន៍​កៅស៊ូ​ប៉ៃលិន​ឯកភាពគ្នា​លក់​ជ័រកៅស៊ូ​ចូល​ទីផ្សារ​លើកដំបូង​

180
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​សហគមន៍​ដំណាំ​កៅស៊ូ​គ្រួសារ​ខេត្ត​ប៉ៃលិន​បានសម្រេច​ប្រមូលផ្តុំ​ជ័រកៅស៊ូ​លក់​ទៅកាន់​ទីផ្សារ​ចាប់ពី​ឆ្នាំ​២០២០​តទៅ​។​ដកស្រង់​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន​បាន​បង្ហាញថា​៖​សហគមន៍​កៅស៊ូ​គ្រួសារ​ខេត្ត​ប៉ៃលិន​បានសម្រេច​ឯកភាពគ្នា​ធ្វើការ​ប្រមូលផ្តុំ​ជ័រកៅស៊ូ​កក​របស់​សមាជិក​សហ​គម​ន៍​ហើយ​លក់​ចេញ​តាម​ការបញ្ជាទិញ​របស់​ឈ្មួញ​ខេត្តកំពង់ចាម​ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​នេះ​តទៅ​។

​តាម​ការរំពឹងទុក​ក្នុងការ​ម្រ​មូល​ផ្តុំ​ផល​ជ័រកៅស៊ូ​នេះ​អាច​បាន​ចំនួន​ពីរលើក​ក្នុង​មួយខែ​ដែល​បរិមាណ​ផល​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​យ៉ាងហោចណាស់​សរុប​ជ័រកៅស៊ូ​ចំនួន​២០​តោន​ក្នុង​មួយ​លើកៗ​។​របាយការណ៍​ពី​មន្ទីរជំនាញ​ខាងលើ​បានបញ្ជាក់​បន្ថែមថា​៖​យោងតាម​សក្តានុពល​ដំណាំ​កៅ​ស៊ួ​គ្រួសារ​បច្ចុប្បន្ន​ក្រោម​ការគាំទ្រ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​។​

ជាមួយ​នោះ​សហការ​ជាមួយ​ការិយាល័យ​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ប៉ៃលិន​បាន​ជួយ​ដល់​សហគមន៍​កសិកម្ម​កៅស៊ូ​គ្រួសារ​យ៉ាង​ល្អប្រសើរ​។ទាំង​ផ្នែក​អភិវឌ្ឍ​ដំណាំ​កៅស៊ូ​គ្រួសារ​និង​បាន​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​កសិករ​ដែល​ប្រកាន់យក​មុខរបរ​ដាំ​ដុះ​នេះ​ផងដែរ​។​

គួរបញ្ជាក់ថា៖ដំណាំកៅស៊ូគ្រួសារក្នុងខេត្តប៉ៃលិនកសិករបានដាំដុះលើផ្ទៃដីសរុបចំនួន១.៥៥៥​ហិកតា​។​ចំពោះមុខ​ដើម​កៅស៊ូ​ដែល​អាច​ប្រមូល​ផល​បាន​លើ​ផ្ទៃដី​ចំនួន​១.៣៤១​ហិកតា​ស្មើ​៨៦​ភាគរយ​នៃ​ផ្ទៃ​ដីដុះ​សរុប​គិត​ត្រឹម​ឆ្នាំ​២០២០​នេះ​៕S/

​រូបថត​:​កសិករ​របស់​សហគម​ន៍​កៅស៊ូ​គ្រួសារ​ប៉ៃលិន​រៀបចំ​ជ័រកៅស៊ូ​កក​លក់​ទៅកាន់​ទីផ្សារ​(​រូប​:​ភ្នំ​ខៀវ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ