​អភិបាលរង​ខេត្តកណ្ដាល​ចុះ​ចែក​ម៉ាស់​ជូន​កម្មករ​កម្មការិនី​នៅ​ស្រុក​ខ្សាច់កណ្តាល​

130
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​កណ្ដាល​៖​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​លោក​នុត​ពុធ​ដា​រ៉ា​អភិបាលរង​ខេត្តកណ្តាល រួមជាមួយ​លោក​,​លោកស្រី​ប្រធាន​មន្ទីរ​លោក​អភិបាលស្រុក​ខ្សាច់កណ្តាល​និង​មន្ត្រីរាជការ​។​បាន​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​រួមមាន​ម៉ាស់​និង​សាប៊ូ​លាងដៃ ចែកជូន​កម្មករ កម្មការិនី ក្នុង​រោងចក្រ SEES Globle និង​រោងចក្រ 7FTD ស្ថិតក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​។​

ក្នុងឱកាស​នោះ​លោក​នុត​ពុធ​ដា​រ៉ា​អភិបាលរង​ខេត្តកណ្តាល​បាន​ពាំ​នាំយក​នូវ​ការយក​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ជូន​ដល់ក​ម្មករ កម្មការិនី ក្នុង​រោងចក្រ SEESGloble​និង​រោងចក្រ​7FTD​។​ស្ថិតក្នុង​ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់កណ្តាល​ថាស​ម្ដេច​ទាំង​ធ្វេ​រតែង​តែ​នឹករលឹក​និង​គិតគូរ​ចំពោះ​សុខទុក្ខ​ក្មួយៗ​កម្មករ​កម្ម​ការ​នី​រោងចក្រ​ជានិច្ច​។​

​លោក​អភិបាលរង​បន្តថា​៖​ជាក់ស្ដែង​ថ្ងៃនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​បាន​ចាត់​ឱ្យ​លោក​ចុះមក​សាកសួរ​សុខទុក្ខ​បងប្អូន​ផ្ទាល់​ដោយ​នាំយក​ម៉ាស់​និង​សាប៊ូ​លាងដៃ​ចែកជូន​ក្មួយៗ​កម្មករ​កម្មការិនី​ក្នុង​រោងចក្រ​SEESGloble​និង​រោងចក្រ​7FTD​ស្ថិតក្នុង​ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ