​បន្ត​រៀបចំ​សួន​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់តែ​ប្រសើរ​

198
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​នៅ​ព្រឹក​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​នេះ​បាន​បន្តការងារ​រៀបចំ​សួនច្បារ​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ដែល​ការងារ​នេះ​ធ្វើឡើង​ក្នុង​បំណង​កែប្រែ​បរិវេណ​នេះ​ឱ្យក្លាយ​ជា​សួន​បៃតង​។


​លោក​ឡុង​កុសល​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងថា​នេះ​ជា​កិច្ចការ​អាទិភាព​មួយ​ក្នុងចំណោម​ការងារ​អាទិ​ភាពជា​ច្រើន​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​។​ក្រុមការងារ​បន្ត​ដាំ​ស្មៅ​ដាំ​ដើម​ផ្កា​ចម្រុះ​នៅ​ជុំវិញ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​។​យើង​សំដៅ​ធ្វើយ៉ាងណា​រៀបចំ​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យមាន​ភាពស្រស់ស្អាត មាន​ភាព​បៃតង ស័ក្ដិ​សមជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ