ពេជ្រ សូលី​កា នៅតែ​ធ្វើឱ្យ​អ្នកគាំទ្រ​នាង​បន្ត​តាមដាន​រឿង​នាង​

149
ចែករម្លែក

​ភ្នំពេញ​៖ អ្នកនាង ពេជ្រ សូលី​កា ដែលជា​តារាចម្រៀង​ល្បី​ជាមួយ​លោក នី​កូ ពេលនេះ នៅតែ​ធ្វើ​អ្នកគាំទ្រ​របស់​នាង​បន្ត​តាមដាន​រឿង​របស់​នាង មិន​ថារឿង​រៀបការ ឬ​ជួប​វិបត្តិ​របស់ម្តាយ​នាង​ក៏ដោយ​។​

​អ្នកនាង ពេជ្រ សូលី​កា ជា​តារា​ស្រី​ម្នាក់​ដែល​មហាជន​ជាច្រើន​ចូលចិត្ត​តាមដាន​ស្ថានភាពនៃ​ជីវិត​របស់​នាង ហើយ​ព័ត៌មាន​ចុងក្រោយ​នេះ​គឺ​នាង​ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់​គួរឱ្យស្រឡាញ់​ធ្វើឱ្យ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សរសើរ​និង​លើកទឹកចិត្ត​នាង​។​

​ជាការ​ពិតណាស់ ក្រោយ​ពេលដែល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ ពេជ្រ សូលី​កា សម្រាលកូនដំបូង របស់ខ្លួន​បាន​ប្រមាណ​មួយខែ​រួចមក ជីវិត​នាង​កាន់​តែមាន​សុភមង្គល​ខ្លាំង​ឡើងៗ ព្រោះតែ​បាន​ស្វាមី​ល្អ ចេះ​ស្រឡាញ់​ថ្នាក់ថ្នម និង​មើល​ថែកូន​បាន​យ៉ាង​ល្អ​ថែម​ទៀតផង​។​

​ថ្មីៗ​នេះ ស្វាមី​របស់​នាង​បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​សកម្មភាព​រស់នៅ​រប​ស់លោក​ជាមួយនឹង​គ្រួសារ​ដ៏​តូច​មួយ​នេះ មើលទៅ​លោក​ពិតជា​មាន​ភាព​នឿយហត់​ខ្លាំង ណាស់​ក្នុងការ​បំពេញតួនាទី​ជា​ស្វាមី​ដ៏​ល្អ ត្រូវ​មើលថែទាំ​ភរិយា និង​កូនតូច​របស់ខ្លួន​ហើយ​ថែមទាំង​ត្រូវបំពេញការងារ​ផ្ទាល់ខ្លួន ដើម្បី​ក្លាយជា​មេ​គ្រួសារ​ដ៏​រឹងមាំ​ម្នាក់​ថែមទៀត​ផង​។​

​សូមបញ្ជាក់​ផងដែរ​ថា កូនប្រុស​ដំបូង​របស់​អ្នកនាង​ដែល​ទើបតែ​កើត​នោះ មាន​ឈ្មោះថា ហង្ស អ៊ា​រី វ៉េ​ន​ស្ដេ និង​ជា​ភាសា​អង់គ្លេស Hang Aari Wednesday មាន​ទម្ងន់​២,៩ គីឡូក្រាម​ហើយថែមទាំង​មានមុខមាត់ គួរ​ឲ្យ​ស្រឡាញ់​ថែមទៀត​ផង​៕ ដោយ​: បូ​រិ​ន​/Ha