សូ​ដា នី​តា ស្ងាត់ៗ​ទិញ​រថយន្ត​ទំនើប​៥៧០​ថ្មីសន្លាង​បន្ថែមទៀត​

160
ចែករម្លែក

ភ្នំពេញ​៖ ពិតជា​មិនធម្មតា​ បើទោះបីជា​ការងារ​សិល្បៈ​នៅ​បន្ត​រៀង​ស្ងាត់​បន្តិច​ក៏​ពិត​មែន ប៉ុន្តែ​ខុសពី​តារា​សម្តែង​ល្បីៗ​ឯទៀត អ្នកនាង សូ​ដា នី​តា បច្ចុប្បន្ននេះ​កំពុងតែ​ជោគជ័យ​ក្នុងទាំង​វិស័យ​សិល្បៈ​និង​រកស៊ី​លក់​អន​ឡាញ ដោយ​ស្ងាត់ៗ​ទិញ​រថយន្ត​ទំនើប Lexus 570 2020 ថ្មីសន្លាង​បន្ថែមទៀត​។​

​មិន​ត្រឹមតែ​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​នោះទេ ងាក​ទៅ​មើល​មុខរបរ​រកស៊ីរ​បស់​អ្នកនាង សព្វថ្ងៃ​វិញ ក៏​កាក់កប់​ខ្លាំង​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​សព្វថ្ងៃនេះ​នាង​មាន​សម្ភារផ្ទាល់ខ្លួន​សុទ្ធ​ថ្លៃៗជាច្រើន ហើយ​ថែមទាំង​រស់នៅក្នុង​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​ថែម​ទៀតផង​។ អ្នកនាង សូ​ដា នី​តា មិនលក់​រថយន្ត​ចាស់​ខ្លួន Land Cruiser ដើម្បី​ដូរ​ថ្មី​ឡើយ ប៉ុន្តែ​នាង​ទិញ​ថែម​មួយគ្រឿង​ទៀត​យក រថយន្ត​ទំនើប​Lexus 570 2020 តម្លៃ​ថ្លៃ​ក្បែរ​២០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណេាះ ថ្មីៗ​នាង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ភ្ញាក់ផ្អើល​នៅពេល​គ្រប់គ្នា​បានឃើញនាង​បង្ហោះ​រូបភាព បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​ពណ៍​ស​មួយគ្រឿង​ទៀត​ដែល​ខ្លួន​ទើបតែ​ទិញ រីឯ​តម្លៃ​វិញ​ក៏​ខ្ទង់​រាប់ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី​២១ ខែឧសភា​ឆ្នាំ​២០២០៕ ដោយ​: បូ​រិ​ន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ