បញ្ហា​សិទ្ធិមនុស្ស​! ប្រែ​ត អាដាម ទៅណា​បាត់​ហើយ​?

215
ចែករម្លែក

ក្រោយ​អញ្ជើញ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​មន្ត្រីរាជការ និង​ក្រុម​អ្នកបច្ចេកទេស​សាងសង់​ផ្លូវ​នៅជាប់​មាត់សមុទ្រ​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានលើក ឡើង​ពី​ស្តង់ដារ​ពីរ​របស់លោក ប្រែ​ត អាដាម​( Brad Adam )​នាយក​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​(Human Rights Watch) ស្អី​នោះ លើ​បញ្ហាសិទ្ធិមនុស្សនៅ​កម្ពុជា និង​នៅ​អាម៉េរិក​។​
​ ​
​ក្នុង​ពិធី​សំណេះសំណាល​នេះ សម្តេច​បានលើកឡើង​ត្រួសៗ​ពី​អ្វីដែល​បាននិងកំពុង​កើតឡើងនៅ​សហរដ្ឋ​អាម៉េរិក​បន្ទាប់ពី​ផ្តើមចេញពី​ការស្លាប់​អាម៉េរិក​ស្បែក​ខ្មៅ​ម្នាក់​ក្រោម​ស្នាដៃ​របស់​ប៉ូលិស​។​ដោយ​ប្រៀបធៀប​ជាមួយ​កម្ពុជា​អំពី​ហេតុការណ៍​ទាំងនេះ សម្តេច​ក៏​លើក​ជា​សំណួរ​ថា ប្រែ​ត​ អាដាម​ទៅណា​ហើយ​?​។​
​ ​
​ហេតុការណ៍​ដែល​បានកើត​និង​កំពុង​កើតឡើង​នៅ​សហរដ្ឋ​អាម៉េរិក​ដើម្បី​តវ៉ា​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​នោះបាន​ក្លាយ​ចលាចល កុបកម្ម​ជាច្រើន​កន្លែង​។ ការតវ៉ា រហូត​ក្លាយជា​កុបកម្ម ហើយ​ក្រុមបាតុករ បាន​បន្ត​ឡោមព័ទ្ធ​សេត​វិមាន​។ លោក​ប្រធានា ធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា នឹង​ប្រើ​វិធានការ​ទាហាន ដើម្បី​បង្ក្រាប​បាតុករ​ដែល​កំពុង​ផ្ទុះ​ការតវ៉ា​នៅ​ទូទាំងប្រទេស​។ ចំពោះ​ហេតុការណ៍​ទាំងនេះ គឺ​អង្គការសិទ្ធិមនុស្ស​រប​ស់ Brad Adam មិនបាន​ចេញសេចក្តីថ្លែងការណ៍ រិះគន់​អ្វី មួយម៉ាត់​សោះឡើយ​។​
​ ​
​យ៉ាងណា​ក៏ដោយចុះ​ស្តង់ដារ​ពីរ​របស់លោក​ប្រែ​ត​ អាដាម ចំពោះ​កម្ពុជា​មិនមែន​ទើបតែ​កើតឡើង​នោះទេ​ហើយក៏​មិនមែន​ចំពោះ​កម្ពុ​ជាមួយ​ដែរ​។​ពោលគឺ​ឲ្យ​តែ​ប្រទេស​ទន់ខ្សោយ​គឺ​ប្រែ​ត ​អាដាម​តែងតែ​សម្ញែង​ជាន់ក​ទាំង​បំពាន​នៅ​ប្រទេស​នោះ​។​ប្រែ​ត​អាដាម​តែងតែ​ឈរ​នៅ​ខាង​អាម៉េរិក​ជានិច្ច​។ ឈរ​ទាំង​ផ្កាប់មុខ​។​គឺ​បុរស​បរទេសមួយ​នេះ បាន​ព្យាយាម​រិះគន់​កម្ពុជា ដោយ​យកបញ្ហា​សិទ្ធិមនុស្ស មក​ធ្វើជា​លេស ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។

​ការរិះគន់​របស់ Brad Adam នោះ​ទៀតសោត ក៏​មិនមែន​ធ្វើឡើង​ក្នុងន័យ​ស្ថាបនា​ឡើយ​ តែ​កើតចេញពី​គំនុំ​បុគ្គល​ចំពោះ​កម្ពុជា និយាយ​ជារួម និង​និយាយ​ដោយឡែក​មកលើ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ​សម្តេច​តែប៉ុណ្ណោះ​។​

​សម្រាប់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រាល់​វិធានការ​បង្ក្រាប​លើ​ក្រុមប្រឆាំង​កន្លងមក​គឺ​ធ្វើតាម​ច្បាប់​តែប៉ុណ្ណោះ​។ តួយ៉ាង​ដូច​ករណី​បង្ក្រាប​បាតុកម្ម​ចង​មុង​ដេក​នៅទីលាន​ប្រជាធិបតេយ្យ​រាប់​ខែ ដើម្បី​ប្រឆាំង​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣ ជាដើម គឺ​រាជ​រដ្ឋាភិ​បាល ធ្វើ​ដើម្បី​តែ​ការពារ​សន្តិភាព ស្ថិរភាព​សង្គម និង​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន​លើសលប់​តែប៉ុណ្ណោះ​។​បើ​ធៀប​រវាង​កម្ពុជា​និង​អ្វីដែល​កំពុង​កើតឡើង​នៅ​អាម៉េរិក គឺ​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ​ជាង​។​ក្នុងនោះ ការគោរព​សិទ្ធិមនុស្ស​ការធានា​ពី​យុត្តិធម៌សង្គម​។​

​ប៉ុន្តែ​ច្រើន​ថ្ងៃ​ហើយ លោក​ប្រែ​ត​ អាដាម ដែល​ធ្លាប់តែ​ដើ​តួ​ជា​ឪ​ម៉ែ​សិទ្ធិមនុស្ស​លើ​លោក​ ដើរកាត់សេចក្តី​ឲ្យ​ប្រទេស​នេះ ប្រទេស​នោះ ស្រាប់តែ​បាត់មាត់ឈឹង​ដូច​គេ​ចុក​ទៅវិញ​។ ក្រយៅលំអៀង​របស់ ប្រែ​ត​អាដាម​បាននិងកំពុង​លេច​លើគោក​។ ដូចនេះ​ប្រែ​ត​អាដាម​ គួរ​ពិចារណាពី​ភាព​មួលបង្កាច់ ភាព​គឃ្លើន​បំពារបំពាន​អ្នកដទៃ ប្រទេស​ដទៃ​ឡើងវិញ​៕ ដោយៈ​ម៉េង​ឆៃ​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ