នាយករដ្ឋមន្ត្រី​អង់គ្លេស​សុំ​ផ្តល់​ទិដ្ឋាការ​ដល់​មនុស្ស​រាប់លាន​នាក់​នៅ​ហុងកុង​

497
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ២ មិថុនា​ថា ​លោក​នឹង​ផ្តល់​ទិដ្ឋាការ​ហុងកុង​រាប់លាន​និង​លទ្ធភាព​នៃ​ការទទួលបាន​​សញ្ជាតិ​អង់គ្លេស ប្រសិនបើ​ប្រទេស​ចិនមានះ​ដាក់​ច្បាប់​សន្តិសុខ​ជាតិ​របស់​ខ្លួន​នោះ​។​

លោក បូរី​ស ច​ន​សុន

​លោក​បាន​សរសេរ​នៅក្នុង​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​នៅ​កាសែត​Times newspaper និង​កាសែត South China Morning Post ថា ” ប្រជាជន​ជាច្រើន​នៅហុងកុង​ភ័យខ្លាច​របៀប​រស់នៅ​​របស់​ពួកគេ ដែល​ប្រទេស​ចិន​បាន​សន្យា​គោរព​នោះ កំពុងស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង ។ ប្រសិនបើ​ចិន​នៅតែ​បន្ត​បង្កើន​ការភ័យខ្លាច​ដល់​ពួកគេ​នោះ អង់គ្លេស​មិន​អាច​បោះបង់​និង​ដើរ​ចេញ​​នោះ ហើយ​យើង​នឹង​គោរព​កាតព្វកិច្ច​របស់​យើង​និង​ផ្តល់​ជម្រើស​មួយ​ផ្សេងទៀត​” ។​

​លោក បូរី​ស ច​ន​សុន​បានសរសេរថា មនុស្ស​ប្រហែល ៣៥០.០០០ នាក់​នៅ​ក្រុង​ហុងកុង​បច្ចុប្បន្ន កាន់​លិខិតឆ្លងដែន​ជាតិ​អង់គ្លេស ដែល​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​អង់គ្លេស​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​រយៈពេល​៦ ខែ​។​

​ប្រជាជន ២,៥ លាន​នាក់​ផ្សេង​ទៀត​នឹង​មាន​សិទ្ធិ​ដាក់​ពាក្យ​ស្នើសុំ​។​

​លោក​បាន​សរសេរថា “​សិន​បើ​ចិន​ដាក់​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ខ្លួន នោះ​រដ្ឋាភិបាល​អង់គ្លេស​នឹង​ផ្លាស់ប្តូរ​ច្បាប់​អន្តោប្រវេសន៍​របស់​យើង​និង​អនុញ្ញាត​ឱ្យ​អ្នក​កាន់​លិខិតឆ្លងដែន​ទាំង​នេះ​ពី​ហុងកុង​​ចូលមក​ប្រទេស​អង់គ្លេស​ក្នុង​រយៈពេល ១២ ខែ​និង អាច​ទទួលបាន​សិទ្ធិ​អន្តោប្រវេសន៍​បន្ថែមទៀត ដោយ​រួមទាំង​សិទ្ធិ​ការងារ ដែល​អាច​ឱ្យ​ពួកគេ​ទទួលបាន​ស​ញ្ជាតិ​ផងដែរ “​។​

​ច្បាប់​សន្តិសុខ​ជាថ្មី​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់​នៅ​ហុងកុង ហើយ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដោយ​សភា​របស់​ក្រុង​ប៉េកាំង​ដោយ​ថា​​វា​ជា​ការចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា ” អំពើ​ភេរវកម្ម និងការផ្តាច់​ទឹកដី​និយម​”៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ