ក្លិប​អា​សេណ​ល សុខចិត្ត​ផ្តល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ដល់ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង​

98
ចែករម្លែក

ក្លិប​អា​សេណ​ល​( Arsenal) បានផ្តល់​ពន្យារ​កិច្ចសន្យា​បន្ថែម​ដល់​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) ហើយ​ព្យាយាម​រារាំង​ចំណាប់អារម្មណ៍​ផ្សេងៗ លើ​ខ្សែប្រយុទ្ធ​រូបនេះ​។​
​ ​
​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា ហើយ​មិនទាន់​យល់ព្រម ពន្យារ​កិច្ចសន្យា​នៅឡើយ​ទេ ស្របពេល​ក្លិប​មួយចំនួន​រួមទាំង​ក្លិប PSG​ក៏​កំពុង​ចាប់អារម្មណ៍​ផ្ទេរ កីឡាករ​រូបនេះ​នៅ​រដូវក្តៅ​នេះ​។
​ ​
​ក្លិប​កាំភ្លើង​ធំ​សុខចិត្ត​ផ្តល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ដល់​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​ឲ្យ​បន្ត​នៅ​ពហុ​កីឡដ្ឋាន Emirates ។​
​ ​
​ឱកាស​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក គឺជា​រឿង​សំខាន់បំផុត​ក្នុងការ​អូសទាញ អូ​បា​ម៉េ​យ៉ាំង ហើយ​បើទោះបី​ជាមាន​ទម្រង់​លេង​ល្អ កីឡាករ​រូបនេះ​នៅតែ​ពិបាក​ក្នុង​ការជួយ​ក្រុម Arsenal នៅក្នុង​ក្របខណ្ឌ​បាល់ទាត់​កំពូល​នេះ ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប​ឌ័​រ​ម៉ាន់​( Dortmund) កាលពី​ឆ្នាំ ២០១៨​។​
​ ​
​ក្រុម Arsenal នៅ​ខ្វះ​៨​ពិន្ទុ​ទៀត ទើប​ទទួលបាន​កៅអី​ត្រឡប់​ទៅលេង​នៅ​ក្របខ័ណ្ឌ ឆេ​ម​ពាន​លី​ក ហើយ​មើលទៅ​អាច​នឹងមាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ European​នៅ​រដូវ​កាល ក្រោយ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ