រ៉ូ​ណា​ល់​ដូ ចាត់ទុក លី​អូ​ណេ​ល ម៉េ​ស​ស៊ី ជា​កីឡាករ​ដែលមាន​ទម្រង់​លេង​គួរ​ឲ្យ​ចង់​ទស្សនា

98
ចែករម្លែក

អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល រ៉ូ​ណា​ល់​ដូ (Ronaldo) បានជ្រើសរើស​កីឡាករ​ឆ្នើម​អា​ហ្ស​ង់​ទីន លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ជា​កីឡាករ​ដែល​លោក​ចង់​តាមដាន​ការប្រកួត​ជាង​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ។​
​ ​
​មានការ​ពិភាក្សា​ច្រើន​ឆ្នាំ​មកហើយ​ជុំវិញ​កីឡាករ​ឆ្នើម​នាពេល​បច្ចុប្បន្ន​ក្នុង​ពិភពលោក ស្របពេល ម៉េ​ស​ស៊ី លើក​ពាន​បាល់​មាស Ballon d`Or ប្រាំមួយ​លើក​។ ចំណែក គ្រី​ស្ទៀ​ណូ លើក​បាន​៥​លើក​ក្នុង​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ​។​
​ ​
​លោក រ៉ូ​ណា​ល់​ដូ ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​មាន​ទេពកោសល្យ​បំផុត​នៅ​ជំនាន់ របស់លោក​និង​ឈ្នះ​ពាន​បាល់​មាស​២​លើក​ផង​នោះ​ត្រូវបាន​សាកសួរ​ដោយ​កាសែត AS របស់​អេ​ស្ប៉ា​ញ​ជុំវិញ​កីឡាករ​រូប​ណា​ដែល​ឆ្នើម​នៅ​សម័យកាល​ទំនើប​នេះហើយ​លោក​មិនបាន រាប់បញ្ចូល គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ទេ​ស្របពេល​លោក​រាប់បញ្ចូល​ខ្សែប្រយុទ្ធ​របស់​ក្លិប លី​វឺ​ភូ​ល​ទៅវិញ​។
​ ​
​លោក រ៉ូ​ណា​ល់​ដូ បាន​និយាយថា “​ម៉េ​ស​ស៊ី គឺជា​កីឡា​ករលេខ​១​។ វា​គឺជា​ទេពកោសល្យ​មួយ ដែល​យើង​អាច​នឹង​ប្រើពេល​២០​ទៅ​៣០​ឆ្នាំ ដើម្បី​បានឃើញ​អ្វី​ប្រហាក់ប្រហែល​នេះ​។ ខ្ញុំ​ក៏​ពេញចិត្ត ម៉ូ​ហា​ម៉េ​ស សាឡា (Mohamed Salah) អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) នី​ម៉ា (Neymar)​។ ខ្ញុំ​ពេញចិត្ត​ទស្សនា​របៀប​លេង​របស់​កីឡាករ​ទាំងអស់នេះ ដូចជា អឹម​បា​ប៉េ ជាដើម​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​ឆ្នើម លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ