ក្លិប​អា​សេណ​ល​នាំមុខគេ​ក្នុងការ​ប្រជែង​យក​ខ្សែប្រយុទ្ធ អាក​ឌៀ​ស មី​លី​ក ក្នុង​តម្លៃថោក​

111
ចែករម្លែក

ក្លិប​អា​សេណ​ល​( Arsenal) កំពុង​នាំមុខគេ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ អាកា​ឌៀ​ស មី​លី​ក (Arkadiusz Milik) នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្លិប​មួយចំនួន​ក្នុងចំណោម​ក្លិប​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រម ព្រៀង​ផ្ទេរ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ ។​ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​ថា ក្លិប Arsenal នឹង​ឈ្នះ​ការ​ប្រជែង ផ្ទេរ​នេះ​។​
​ ​
​លោក អូ​រ៉េ​លី​អូ ដឺ ឡូ​រិ​នទី​ស (Aurelio De Laurentiis) អន្ទះសារ​ចង់​ចៀសវាង​ផ្តល់ឱកាស​ឲ្យ គូប្រជែង របស់ខ្លួន ជូ​វេន​ទុ​ស ពង្រឹង​ក្រុម​ដែល​ចាប់អារម្មណ៍​ចង់​ផ្ទេរ​ខ្សែប្រយុទ្ធ មី​លី​ក ផងដែរ​។​
​ ​
​ប្រធាន​ក្លិប​ណា​ប៉ូ​លី (Napoli) រូបនេះ​នឹង​ត្រៀមខ្លួន​ទទួលយក​សំណើ​ពី​ក្លឹប​នៅ​អង់គ្លេស ក្នុងតម្លៃ​ទាប​ជាង​៤៥​លាន​ផោន​។ មី​លី​ក ជា​កីឡាករ​អន្តរជាតិ​ប៉ូឡូញ បច្ចុប្បន្ន​បដិសេធ​មិន បន្ត​កិច្ចសន្យា​ដែល​គ្រោង​នឹង​ចប់​នៅ​ឆ្នាំ​២០២១​។​
​ ​
​ខ្សែប្រយុទ្ធ​ក្លិប Napoli រូបនេះ​បានធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អតីត​វីរបុរស Arsenal លោក ឌែ​ន​នី​ស បឺ​ក​ខាំ (Dennis Bergkamp) អំឡុងពេល​អ្នក​ទាំងពី​រ​ធ្វើ​ជាមួយគ្នា​នៅ​ក្លិប​អា​ហ្សា​ក់​( Ajax )​ហើយ​ប្រហែលជា​ទៅតាម​អតីត​អ្នក​តម្រែតម្រង់​ទិស​រូប​នេះ​។​
​ ​
​មី​លី​ក បាន​រំឭក​ពី​ទំនាក់ទំនង​ល្អជា​មួយ បឺ​ក​ខាំ កាលពី​ឆ្នាំ​២០១៦​ថា “​នៅពេល​ខ្ញុំ​ចូលរួម​ជាមួយ ក្លិប Ajax ។ យើង​មាន​ទំនាក់ទំនង​ល្អ ពីព្រោះ​ខ្ញុំ​ចង់​ចំណាយពេល បន្ទាប់ពី​ហ្វឹកហាត់​លើ បច្ចេកទេស​”​។​
​ ​
​មី​លី​ក អាច​នឹង​ជំនួស ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង ជា​ប្រធាន​ក្រុម Arsenal ដែល​មិនទាន់​បន្ត កិច្ចសន្យា ខណៈ​កិច្ចសន្យា​នេះ​នឹង​ចប់​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អាកា​ឌៀ​ស មី​លី​ក (Arkadiusz Milik)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ