ចច ដាប់បលយូ ប៊ូស ចេញមុខ និយាយអំពីការស្លាប់របស់ចច ផ្លយ ទំនងចង់ឌឺដងឱ្យលោកត្រាំ

662
ចែករម្លែក

អតីតប្រធានាធិបតីចចដាប់បលយូប៊ូស បានបំបែកភាពស្ងៀមស្ងាត់កាលពី​រសៀលថ្ងៃអង្គារទី២មិថុនា​ អំពីមរណភាពរបស់លោកចច ផ្លយ ជាជនជាតិស្បែកខ្មៅ​នៅទីក្រុងមីននីប៉ូលីស ដែលត្រូវបានសម្លាប់ដោយមន្រ្តីប៉ូលិសស្បែកសម្នាក់នៅ​ទិវាចងចាំ។

លោកប៊ូសនិយាយថា គាត់និងអតីតជំទាវទីមួយឡូរ៉ា ប៊ូស “អន់ចិត្តនឹងការខ្ទប់ដង្ហើម​ដ៏ឃោរឃៅ” លើចច ផ្លយ ហើយមានការរំខានចិត្តពីអ្វីដែលពួកគេបានឃើញតាំងពី​ពេលនោះមក ដោយកោតសរសេរការតវ៉ាស្របច្បាប់ ដែលហាក់ដូចជារិះគន់​និងដៀមដាមដាក់ប្រធានាធិបតីត្រាំ។

លោកប៊ូសនិយាយថា “វាជាកម្លាំងមួយនៅពេលក្រុមអ្នកតវ៉ា ដែលត្រូវបានការពារ​ដោយ​កងកម្លាំងអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវ ដើរក្បួនតវ៉ាដើម្បី​អនាគតកាន់តែប្រសើរ”។

លោកបានបន្ថែមថា “ការលួចប្លន់មិនមែនជាការរំដោះទេ ហើយការបំផ្លាញ​ក៏មិនមែនជាវឌ្ឍនភាពនោះដែរ”។

អតីតប្រធានាធិបតីរូបនេះបាននិយាយថា “ប៉ុន្តែយើងក៏ដឹងដែរថា​សន្តិភាពយូរអង្វែង​នៅក្នុងសហគមន៍របស់យើងត្រូវការយុត្តិធម៌ស្មើភាពគ្នា”។

ក្នុង Tweet កាលពីព្រឹកថ្ងៃអង្គារដែលវាយប្រហារគូប្រជែងបក្សប្រជាធិបតេយ្យ ចូ បាយដិន លោកត្រាំបានចាត់ទុកបាតុករជា “ពួកអនាធិបតេយ្យ ចោរលួច ឬក្រុមជើងកាង”។

លោកប៊ូសចាប់ផ្តើមសេចក្តីថ្លែងការណ៍របស់គាត់ ដោយពន្យល់អំពីការស្ទាក់ស្ទើរ​ក្នុងការចេញសេចក្តីថ្លែងការណ៍ឱ្យបានឆាប់យ៉ាងដូច្នេះថា គាត់និងអតីតជំទាវទីមួយ “បានទប់ចិត្តមិនចេញនិយាយទេ ព្រោះនេះមិនមែនជាពេលសម្រាប់ពួកយើង​ធ្វើបាឋកថា”។

លោកនិយាយថា “វាជាពេលឱ្យយើងចាំស្តាប់”។

ប៉ុន្តែលោកប៊ូសក៏និយាយដែរថា វាជាពេលសម្រាប់ប្រទេសពិនិត្យមើល “បរាជ័យដ៏សោកនាដកម្ម” របស់ខ្លួនផងដែរ។

លោកនិយាយថា តាមវិធីនេះប្រទេសនឹងអាចរកឃើញ “ចំណុចខ្លាំងពិតប្រាកដ” របស់ខ្លួន ដែលក្នុងចំណោមចំណុចខ្លាំងនោះ គឺការតវ៉ាដោយសន្តិវិធី។

លោកប៊ូសបន្តថា “វានៅតែជាបរាជ័យដ៏តក់ស្លុត ដែលពលរដ្ឋអាម៉េរិកអាហ្វ្រិក ជាពិសេសបុរសអាម៉េរិកអាហ្វ្រិកវ័យក្មេង នៅតែរងការបៀតបៀននិង​គំរាមកំហែងនៅក្នុងប្រទេសរបស់ពួកគេ”។

លោកប៊ូសចោទសួរថា “សោកនាដកម្មនេះបានលើកឡើងនូវសំណួរ​ដ៏យូរយារណាស់មកហើយថា តើយើងនឹងបញ្ចប់ការរើសអើងជាប្រព័ន្ធនៅក្នុងសង្គម​យើងដោយរបៀបណា?”។

ប៊ូសលើកឡើងថា រឿងនោះអាចកើតឡើងបានតាមរយៈការស្តាប់ពលរដ្ឋអាម៉េរិក ដែលរងការឈឺចាប់និងរងទុក្ខវេទនា៕ ដោយ៖ កញ្ញាដាលីស/hA

លោកប៊ូសទីបំផុតចេញមុខនិយាយអំពីចលាចលនៅអាម៉េរិក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ