អេ​ស្ប៉ាញ​មិន​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ជា​លើកដំបូង​

107
ចែករម្លែក

​អេ​ស្ប៉ាញ​មិន​បាន​រាយការណ៍​កា​រ​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ថ្មី​ទេ​កាលពី​ថ្ងៃ​អង្គារ​ទី​០២​មិថុនា ដែល​នេះ​ជា​ថ្ងៃទី​២​ជាប់​គ្នា​ដែល​ពួក​មន្ត្រី​អះអាង​ថា​មិន​មាន​ការស្លាប់​ថ្មី​បន្ថែម​នោះ​។​

​ទោះជា​យ៉ាងណា ប្រទេស​នេះ​បាន​រាយការណ៍​ការឆ្លង​ថ្មី​១៣៧​នាក់​បន្ថែម​នៅ​២៤​ម៉ោង​កន្លងមក​។​

​ការធ្លាក់​ចុះ​តួលេខ​ឆ្លង​និង​ស្លាប់​ប្រចាំ​ថ្ងៃនេះ​កើតឡើង​ចំពេល​អាជ្ញាធ​រអេ​ស្ប៉ាញ​ព្យាយាម​ទាក់ទាញ​ឲ្យទេសចរ​បរទេស​ចូលមក​ក្នុង​ប្រទេសវិ​ញ​និង​បន្ធូរបន្ថយ​ច្បាប់​បិទ​ប្រទេស​។​ក្រុង​បា​សេ​ឡូ​ណា​និង​​ម៉ា​ឌ្រី​ត ដែល​រងគ្រោះ​ពី​កូវី​ដ​១៩​ជាងគេ កំពុង​ជំរុញ​ការទាក់ទាញ​ទេសចរ ដូចជា​បើក​សារមន្ទីរ និង​វិចិត្រសាល​ចាប់ពី​ថ្ងៃ​ចន្ទ​មក​។​

​ទោះជា​មាន​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​ខ្លះ រដ្ឋាភិបា​លអេ​ស្ប៉ាញ​បាន​ស្នើ​សុំ​បន្ថែម​ការអ​នុវ​ត្ត​ស្ថានភាព​គ្រាអាសន្ន​រហូត​ដល់​ថ្ងៃ​២១​មិថុនា នៅពេល​ការ​រឹតត្បិត​ដែល​នៅ​សេសសល់​ភាគ​ច្រើន​លើ​ចលនា​មនុស្ស​​និង​ធុរកិច្ច​នឹង​ត្រូវ​ដកចេញ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​តារាងបង្ហាញការស្លាប់ដោយកូវីដប្រចាំថ្ងៃនៅអេស្ប៉ាញ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ