បង់​ក្លា​ដែស​រាយការណ៍ក​រណីស្លាប់​ជន​រ៉ូ​ហ៊ីង​យ៉ា​ជា​លើកដំបូង​ដោយកូវី​ដ​១៩

147
ចែករម្លែក

​ក្រុម​អាជ្ញាធរ​នៅ​ប្រទេស​បង់​ក្លា​ដែស​បាន​បញ្ជាក់អំ​ពីកា​រ​ស្លាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជា​លើកដំបូង​ដោយ​សារ​វីរុស​កូវី​ដ​១៩​ខណៈ​ដែល​ការឆ្លង​ជំងឺ​នេះ​បាន​កើនឡើង​នៅ​ជំរំ​ជនភៀសខ្លួន​ដែលមាន​​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជាង​១​លាន​នាក់​បាន​កំពុង​រស់នៅ​។​

​ប្រធាន​អ្នកសម្របសម្រួល​ផ្នែក​សុខភាព​ជនភៀសខ្លួន​បាន​និយាយថា ជនភៀសខ្លួន​អាយុ​៧១​ឆ្នាំ​ម្នាក់​នេះ បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​នៅ​សង្កាត់​ជំរំ​ភៀសខ្លួន នៅ​ក្រុង​Cox’s Bazar ហើយ​សំណាក​​វិភាគ​ពី​បុរស​នេះ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​ថ្ងៃ​ចន្ទ​។​

​បុរស​នេះ​បាន​ស្លាប់​នៅ​មណ្ឌល​ធ្វើ​ចត្ត​ឡី​ស័កដែល​បង្កើត​ឡើងដោ​យ​រដ្ឋាភិបាល​នេះ​។​

​ក្រុម​ភ្នាក់ងារ​ផ្តល់​ជំនួយ​បាន​និយាយថា​បុរស​នេះ​ត្រូវបាន​នាំ​ទៅ​មន្ទីរពេទ្យ​ដោយសារ​មាន​រោគសញ្ញា​កូវី​ដ​១៩ កាល​ពី​មួយ​សប្តាហ៍​មុន​នេះ​។​

​អ្នកនាំពាក្យ​ភ្នាក់ងារ​ជនភៀសខ្លួន អង្គការសហប្រជាជាតិ​បាន​និយាយថា​យ៉ាងហោច​ណាស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ២៩ នាក់ បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។​

​នៅ​ទូទាំង​ប្រទេស​បង់​ក្លាស​ដែស គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​២​ខែមិថុនា មាន​ករណី​ឆ្លង​វីរុស​សរុប ៥២.៤៤៥ នាក់ ដោយ​រួមទាំង​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​៧០៩ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

មន្ត្រី​សុខាភិបាល​ពាក់​ម៉ាស​ការពារ​ជំងឺ​កូវី​ដ​១៩ ដើរ​នៅ​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ទីក្រុង​Cox’s Bazar ប្រទេស​បង់​ក្លា​ដែស​កាលពី​ថ្ងៃ​អង្គារ​