ទឹកកាម​អាចមាន​កូ​វីដ​១៩ តើ​រួមភេទ​អាច​ឆ្លង​ទេ​?

290
ចែករម្លែក

សំនួរ​ដែល​ពិបាក​មួយ​បាន​លេចឡើង​ទាក់ទង​នឹង​កូ​វីដ​១៩ បន្ទាប់ពី​សារព័ត៌មាន​បាន​ចុះផ្សាយ អត្ថបទ​មួយ​ដែល​និយាយថា​តាម​ការសិក្សា​ស្រាវជ្រាវ គេ​ឃើញ​មេរោគ​កូ​វីដ​១៩​នៅក្នុង ទឹកកាម​បុរស​។ សំនួរ​នោះ​គឺ​តើ ការរួម​ភេទ​អាច​នាំអោយ​ឆ្លង​មេរោគ​កូ​វីដ​១៩​ឬទេ​?

​យោងតាម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដែល​និយាយប្រាប់​សារព័ត៌មាន​នានា​ក្នុង​ពិភពលោក​នោះបាន​អោយដឹងថា​ពុំមាន​ភ័ស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា Covid-19 អាច​ឆ្លង​តាមរយៈ​ការរួម​ភេទ តាម​ទ្វារមាស ឬ​រន្ធ​គូថ​បានទេ​។​

​ប៉ុន្តែ​អ្នកជំនាញ​និយាយថា​ទោះយ៉ាងណា​ក៏ដោយ​ការ​ថើប​អាច​ចម្លង​តាមរយៈ​ទឹកមាត់ ដូច្នេះ វីរុស​អាច​ចម្លង​តាមរយៈ​ការ​ថើប​។​

​ដូច្នេះ បើសិនជា​អ្នក​រួមភេទ អ្នក​ត្រូវ​ប្រយ័ត្ន​ហើយ​គួរ​ចៀសវាង​ការ​ថើប​នេះ​៕ ដោយៈ health.com.kh