មណ្ឌល​តឺ​ហុង​ទទួល​ការអនុញ្ញាត ឱ្យ​បង្កើត​តំបន់​ពិសោធន៍​ចម្រុះ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងដែន​

360
ចែករម្លែក

ពេល​ថ្មីៗ​នេះ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បានអនុញ្ញាត​ឱ្យ​បង្កើត​តំបន់​ពិសោធន៍​ចម្រុះ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងដែន​ក្នុង​ទីក្រុង​និង​តំបន់​ចំនួន ៤៦ ដូចជា​តំបន់​ថ្មី​ស្យូ​ង​អាន និង​មណ្ឌល​ស្វយ័ត​ជនជាតិ​តៃ​និង​ជី​ង​ភួ តឺ​ហុង ជាដើម ។​មណ្ឌល​តឺ​ហុង​ជា​កន្លែង​ទី ២ របស់​ខេត្ត​យូ​ន​ណាន ដែល​បានទទួល​ការអនុញ្ញាតឱ្យ​បង្កើត​តំបន់​ពិសោធន៍​ចម្រុះ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងដែន​បន្ទាប់ពី​ក្រុង​គុន​មីង​។​

​តំបន់​ពិសោធន៍​ចម្រុះ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងដែន​នឹងធ្វើ​ការសាកល្បង​អំពី​ស្តង់ដារ​បច្ចេកទេស​កម្ម​វិធី​ការងារ រូបមន្ត​ត្រួតពិនិត្យ​និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទូទាត់ ដឹកជញ្ជូន​ទំនិញ​បំពេញបែបបទ​ឆ្លងដែន ដក​ពន្ធ​និង​ប្តូរ​រូបិយ​បណ្ណ​ជាដើម​ដើម្បី​ប្រមូល​បទពិសោធន៍​និង​ជំរុញ​ការផ្លាស់ប្តូរ​គ្នា​អំពី​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​។​

​គួរ​បញ្ជាកា់​ថា​មណ្ឌល​តឺ​ហុង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​យ៉ាង​ល្អប្រសើរ​ដែលមាន​ឧត្តមភាព​លើ​វិស័យ​ច្រក​អន្តរជាតិ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​និង​ឧស្សាហកម្ម​ពាក់ព័ន្ធ​ជាដើម​ ៕ ដោយ​ក្វាន់ យូ​ស៊ូ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ