អ្នកខ្លាំង​ដែល​ត្រូវ​ឡើង​តស៊ូ លើស​ង្វៀន​ប្រកួត​

285
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​៦ មិថុនា ខាងមុខនេះ អ្នក​ប្រដាល់​ជើង​ថ្មី ប៉ុក វិបុល ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា ពីមុនមក​ទេ ហើយ​សម្រាប់ ការប្រកួត​នេះ គេ​ជឿថា នរណា​ឈ្នះ នរណា​ចាញ់ គឺ​នឹងត្រូវ​ទ្រួ​ម​ខ្លួន​ដូចគ្នា ជាមិនខាន​ឡើយ​។​

​ភារ​ម្យ ជា​អ្នក​ប្រដាល់ ដែល​ពូកែ​ឌឺ និង​ចូលចិត្ត​បញ្ចេញ នូវ​កាយវិការ​ចំអក ឲ្យ​គូប្រកួត ។ គេ​ជា​អ្នក​ប្រដាល់ ដែល​ចូលចិត្ត​ប្រើ​កែង និង​ជង្គង់ ដើម្បី​យកឈ្នះ លើ​គូប្រកួត តែ​គេ​មិនមែនជា អ្នក​ប្រដាល់ ដែលមាន​ចិត្តធំ​នោះទេ គឺ​ប្រសិនបើ គូប្រកួត​វ៉ៃ​ត្រូវ បែប​ធ្ងន់​បន្តិច គេ​នឹង​សន្លប់ ឬក៏​រារែក​លែង​សូវ​ហ៊ាន វាយប្រហារ គូប្រកួត​តែម្ដង ។​

​ចំពោះ ប៉ុក វិបុល​វិញ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មែន តែ​គេ​មាន​ភាព​អំណត់​ខ្ពស់ កម្លាំង​អស្ចារ្យ​ណាស់ មិនតែប៉ុណ្ណោះ គេ​វ៉ៃ​មិនសូវ​ចេះ​ដកថយ​ឡើយ​។ គេ​ជា​អ្នក​ប្រដាល់ ដែល​ក្លាហាន និង​មាន​សមត្ថភាព វាយលុក​លើ​គូប្រកួត ៥ ទឹក​ពេញ ដោយ​គ្មាន​បញ្ហា​។ វិបុល ទោះបី​គេ​ជា​អ្នក​ប្រដាល់ ស្រករ​ក្រោយ​ក៏ពិតមែន តែ​មិន​ប្រាកដថា ម៉ន ភារ​ម្យ នឹង​ឈ្នះ​នោះឡើយ ។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​សឿ​ម សារ៉ាន់ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ សារ៉ាន់ គេ​ទើបតែ​លេចមុខ​លេច​មាត់ នៅ​សង្វៀន​នានា នៅ​ភ្នំពេញ មួយរយៈ​នេះ តែប៉ុណ្ណោះ តែ​គេ​ជា​អ្នក​ប្រដាល់ ដែល​កំពុងតែ​ធ្វើ​ឲ្យ​គេ ចាប់អារម្មណ៍​យ៉ាងខ្លាំង ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្លង់​វ៉ៃ​ល្អ និង​រហ័ស មិនតែប៉ុណ្ណោះ គេ​ចល័ត​ចេញពី ការវាយប្រហារ​របស់​
​គូប្រកួត​បាន​លឿន ។​

​ប្រាក់ ឌី​ណា ក៏​ជា​អ្នក​ប្រដាល់​មួយរូប មាន​ផ្លែ​វ៉ៃ មិន​អន់​ដែរ តែមួយ​រយៈ​នេះ អ្នក​ប្រដាល់​រូបនេះ តែងតែ​ជួប​បរាជ័យ ជា​ញឹកញាប់ គ្រាន់តែ​ការប្រកួត របស់គេ សុទ្ធតែ​ចាញ់ ឈ្នះ ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។ សម្រាប់​ជំនួប​មួយ​នេះ មិនដឹងថា ជ័យជំនះ បាន​ទៅ ប្រាក់ ឌី​ណា ឬ ក៏បាន​ទៅ សឿ​ម សារ៉ាន់ នោះឡើយ​។ សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នឹង​ប្រកួត​គ្នា ៥ ទឹក មិន​ខាន ហើយ​រវាង​អ្នកចាញ់ និង​អ្នកឈ្នះ នឹង​ទក់​សាច់​ដូចគ្នា ។​

​ស៊ុន ប៊ុន​សាន់ ក្លិប​នាគរាជ​ចតុមុខ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ជាយដែន យឹ​ប ឌុ​ក ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ សម្រាប់​គូ​នេះ ទំនងជា​តស៊ូ​ជាមួយគ្នា ៥ ទឹក​ដែរ​ហើយ ព្រោះ​ពួកគេ សុទ្ធ​តែមាន​ស្នៀត​វ៉ៃ​ល្អ និង​មាន​ចិត្តធំ​ដូចគ្នា​។ នរណា ដែល​នឹងត្រូវ​អាជ្ញាកណ្ដាល លើកដៃ​ឲ្យ​ឈ្នះ​នោះ ? ។​

​សួរ កក្កដា ក្លិប​ជ្រៃ​សែន​ជ័យ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ចៅ ស ក្លិប​យុវ​ខ័​ណ្ឌ​ច្បារអំពៅ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ។ វាំង ថៃ មកពី​ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង សុ​ឃា ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ