ឆា​ប្រេងខ្យង​ផ្សិត​ម្ជុល

612
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក​បី​ជាន់​៣​ខាំ​
– ផ្សិត​ម្ជុល​២​ដុំ​
– ខ្ទឹមស ៥​កំពឹស​
– ម្ទេស​អាចម៍សត្វ ៥​គ្រាប់​
– ទឹក​សី​អ៊ីវ ១​ស្លាបព្រា​បាយ​
– ប្រេងខ្យង​១​ស្លាបព្រា​បាយ​
– ស្ករសរ​កន្លះ​ស្លាបព្រា​បាយ​
– ម្រេច​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– លាង​សាច់​និង​បន្លែង​ឲ្យ​ស្អាត ហាន់សាច់​បី​ជាន់​ជា​បន្ទះៗ​មិន​ក្រាស់​ពេក​មិន​ស្ដើង​ពេក ដាក់​ប្រង​ឆា​ចូល​បន្តិច​ទើប​ដាច់​សាច់​បី​ជាន់​ចូល​រលីង​ឲ្យ​ស្ងួត​បន្តិច​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល​កូរ​ឲ្យ សព្វ សឹម​ដាក់​ម្ទេស និង​ដាក់​ផ្សិត​ចូល​ឆា​ត្រឡប់​ឲ្យ​ទន់​បន្តិច ទើប​ដាក់​គ្រឿង ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករស ម្រេច ឆា​ឲ្យ​សព្វ​គ្រឿង​ឆ្អិន​សាច់​និង​បន្លែ​រួច​ជាការ​ស្រេច ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ