ហ្វីលីពីន ផ្អាក​ការលុបចោល​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាម៉េរិក​

253
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន​បាន​ផ្អាក​ការសំរេចចិត្ត​របស់​លោក​ក្នុង​ការបញ្ចប់​កិច្ចព្រមព្រៀង​យោធា​ដ៏​សំខាន់​មួយ​ជាមួយ​សហរដ្ឋ​អាម៉េរិក ។​

​រដ្ឋមន្ត្រីការបរទេស តេ​អូដូ​រ៉ូ ឡុក​ស៊ីន ជូនៀ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​០២​មិថុនា​ថា លោក​បាន​បញ្ជូន​កំណត់​ទូត​មួយ​ទៅអោយ​ឯកអគ្គរដ្ឋទូត​អាម៉េរិក​នៅ​ក្រុង​ម៉ានីល ដោយ​ជូនដំណឹង​ដល់​រដ្ឋាភិបាល​​អាម៉េរិក​ថា ហ្វីលីពីន ពន្យារ​ការសំរេចចិត្ត​របស់ខ្លួន ក្នុងការ​ច​ញ្ចប់​«​កិច្ចព្រមព្រៀង​កងកម្លាំង​ទស្សនកិច្ច​»​រហូត​ដល់​យ៉ាងតិច​៦​ខែ​ទៀត​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ប្រញាប់ប្រញាល់ ស្វាគមន៍​ចំណាត់ការ​នេះ ដោយ​រដ្ឋាភិបាល​អាម៉េរិក​បាន​និយាយថា «​សម្ពន្ធភាព​យូរអង្វែង​របស់​យើង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​។​យើង​រំពឹង​​រង់ចាំ​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​យោធា​និង​សន្តិសុខ​ដ៏​ជិតស្និទ្ធ​ជា​បន្ត​ជាមួយ​ហ្វីលីពីន​»​។​

​រំលឹកថា កាលពី​ថ្ងៃ​១១​កុម្ភៈ រដ្ឋាភិបាល​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គ្រោ ឌុយ​ទែត បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​អាម៉េរិក​ថា ខ្លួន​មាន​បំណង​បញ្ចប់​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៨​នេះ ដែល​អនុញ្ញាត​អោយ​ទាហាន​​អាម៉េរិក​ក្នុង​ចំនួន​ច្រើន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ទាហាន​ហ្វីលីពីន និង​ស្នាក់នៅ​ហ្វីលីពីន​ដោយ​ស្របច្បាប់​៕​ប្រែ​សម្រួល​៖​វាសនា​

​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោកតេ​អូដូ​រ៉ូ ឡុក​ស៊ីន ជូនៀ ក្នុងអំឡុង​សវនាការ​ក្នុង​ព្រឹទ្ធសភា​នៅ​ក្រុង​ម៉ានីល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ