តារាសិចអូស្ត្រាលីម្នាក់ត្រូវប៉ូលិសអាម៉េរិកនាំខ្លួនចេញពីយន្តហោះ ក្រោយឈរតវ៉ារឿងចច ផ្លយស្លាប់នៅកណ្តាលចំណោមអ្នកដំណើរ ៣០០ នាក់

223
ចែករម្លែក

តារាសិចអូស្ត្រាលីម្នាក់ ដែលនិយាយមិនសំចៃមាត់នៅលើជើងហោះហើរមួយនៅសហរដ្ឋអាម៉េរិកអំពីការតវ៉ារឿងចច ផ្លយ ត្រូវបានប៉ូលិសនាំខ្លួនចេញពីយន្តហោះ។

នាង អេលី​ ណុក អាយុ ២៨ ឆ្នាំ បានកំពុងជិះនៅលើយន្តហោះមួយរបស់ក្រុមហ៊ុន United Airlines ពីទីក្រុងហូស្តុនទៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កន្លែងដែលនាងគ្រោងឡើងយន្តហោះមួយទៀតទៅស្រុករបស់នាងនៅទីក្រុងស៊ីដនីនៅថ្ងៃពុធនេះ។

ប៉ុន្តែក្រោយឃើញការតវ៉ាអំពីលោកចច ផ្លយ នាងបានសម្រេចចិត្តបង្ហាញគោលជំហររបស់នាង ដោយនិយាយទៅកាន់មនុស្សទាំង ៣០០ នាក់នៅលើយន្តហោះអំពី “ភាពឃោរឃៅរបស់ប៉ូលិស”។

នាងបានបកស្រាយនៅលើ Twitter កាលពីថ្ងៃអង្គារទី២មិថុនាថា “យន្តហោះរបស់ខ្ញុំពីហូស្តុនមកសាន់ហ្វ្រាន់ស៊ីស្កូទើបតែចុះចត។ ខ្ញុំបានក្រោកឈរនិយាយថា នេះមិនមែនជាប្រទេសខ្ញុំទេ ខ្ញុំជាជនជាតិអូស្ត្រាលី ប៉ុន្តែខ្ញុំសម្គាល់ឃើញលទ្ធិប្រជាធិបតេយ្យរបស់អ្នកកំពុងរងការគំរាមកំហែង។ កុំរួញរាឱ្យសោះ។ សម្រេចចិត្តទៅថាតើប្រវត្តិសាស្ត្រខាងណាដែលអ្នកចង់ឱ្យកើតឡើង”។

នាងណុក ដែលតែងបង្ហោះរូបស្រើបស្រាលទៅអ្នកគាំទ្ររបស់នាង បានទទូចថា នាងត្រូវគេទះដៃអបអរ ខណៈប៉ូលិសចាប់នាងចុះពីលើយន្តហោះ។

នាងបកស្រាយថា “ខ្ញុំត្រូវគេប្រាប់កុំឱ្យថ្លែងសារនយោបាយនៅលើយន្តហោះរបស់ United Airline។ ខ្ញុំបានប្រាប់ពួកគេថា នេះជាសេចក្តីថ្លែងការណ៍សិទ្ធិមនុស្ស។ គេប្រាប់ខ្ញុំថា ខ្ញុំកំពុងធ្វើឱ្យមនុស្សខ្លាចដោយសារធ្វើសេចក្តីថ្លែងការណ៍នយោបាយ។ ទោះយ៉ាងណា គ្រប់គ្នាបានទះដៃអបអរខ្ញុំ នៅពេលប៉ូលិសចាប់ខ្ញុំចេញពីយន្តហោះ”៕ ដោយ៖ កញ្ញាដាលីស

នាង អេលី​ ណុក ត្រូវប៉ូលិសអាម៉េរិកចាប់ចេញពីយន្តហោះក្រោយថ្លែងសារនយោបាយអំពីចច ផ្លយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ