ក្រសួង​ការងារ​ក្រើនរំលឹក​ពី​រឿង​កូ​វីដ​១៩ ដល់​បណ្តា​រោងចក្រ និង សហគ្រាស​

132
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈដើម្បី​បង្ការ និង ទប់ស្កាត់ ការរីក​រាលដាល​កូ​វីដ​១៩​ជាថ្មី​នោះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​: បានក្រើនរំលឹកដល់​ម្ចាស់​រោងចក្រ សហគ្រាស ជាពិសេស​រោងចក្រ ក្នុង​វិស័យ​កាត់ដេរ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​វិធាន​ណែនាំ​នានា របស់​ក្រសួងសុខាភិបាល ។​


​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​កាលពីថ្ងៃទី​២ ខែមិថុនាម្សិលមិញ​ បាន​ឲ្យ​គ្រប់​រោងចក្រ សហ​គ្រា​ត្រូវអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​ដូចជា​៖ ១.រៀបចំ​ឱ្យមាន​ការ​វាស់​កម្ដៅគ្រប់​បុគ្គល​ទាំងអស់ មុនពេល​អនុញ្ញាតឱ្យចូល​ក្នុង​បរិវេណ​រោងចក្រ សហគ្រាស ជាពិសេស​អគារ​ផលិតកម្ម និង ត្រូវ​អនុញ្ញាតឱ្យ​កម្មករ និយោជិត ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ ឬ​អ្នកជំនាញ​ប្រសិន​កម្មករ និយោជិត​ណា​ម្នាក់ មាន​រោគសញ្ញា​ក្អក និង​មាន​កម្តៅ​ខ្លួន​លើសពី ៣៧,៥​អង្សា​។ ២.​ត្រូវ​រៀបចំ ឱ្យមាន​ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ ឬ​សាប៊ូ​លាងដៃ នៅតាម​មាត់ច្រក​ចេញចូល​អគារ សម្រាប់​កម្មករ និយោជិត លាង​សម្អាត​ដៃ មុនពេល​ចូលក្នុង​រោងចក្រ សហគ្រាស​។ ៣.ត្រូវ​រៀបចំ​បម្រុង​ទុក​ម៉ាស់​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​បើក​ផ្តល់​ដល់​កម្មករ និយោជិត តាម​វេជ្ជបញ្ជា​របស់​ពេទ្យ អាស្រ័យ​លើ​ស្ថានភាព​សុខភាព និង​ស្ថានភាព​ទូទៅរបស់​កម្មករនិយោជិត​ម្នាក់ៗ​។​៤.ត្រូវ​រំលឹក​កម្មករ និយោជិត នៅពេលដែល​ក្អក កណ្ដាស់ ត្រូវ​ខ្ទប់មាត់ ច្រមុះ ដោយ​ប្រើ​កន្សែង ក្រមា ឬ​កែងដៃ រួច​បោះចោល​ក្នុង​ធុងសំរាម ឱ្យបាន​ត្រឹមត្រូវ បន្ទាប់មក​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​។​៥.​ចាំបាច់​ត្រូវ​រាយការណ៍ ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥ សុខាភិបាល​ឬ លេខ​ទូរស័ព្ទ​ណាមួយ ដែល​ផ្តល់​ដោយ​ក្រសួងសុខាភិបាល ប្រសិន​ជាមាន​កម្មករ​និយោជិត​ណា​ម្នាក់​មាន​កម្តៅ​ខ្លួន​លើសពី​៣៧,៥​អង្សា និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច ដូចជា​ក្អក ហៀរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ ទៅ​តំបន់​ដែលមាន​កើត​ជំងឺ​កូ​វីដ​-១៩ និង​បាន​ប៉ះពាល់ ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ឬ​អ្នកស្លាប់​ដោយសារ​ជំងឺ​ស្រួចស្រាល់ ដោយ​មិនដឹង​ពី​អត្តសញ្ញាណ ឬ​ប៉ះពាល់​ជាមួយ​សត្វ ក្នុងអំឡុងពេល ១៤​ថ្ងៃ មុនចេញ​រោគសញ្ញា ។​

​គួរ​ញ្ជា​ក់ថា បើ​គិត​មកដល់ពេលនេះ​ប្រទេស​កម្ពុជា​បាន​រកឃើញអ្នកមាន​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​១២៥​នាក់ ដោយ​ក្នុងនោះ​អ្នកជំងឺ​១២៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​ចេញពី​មន្ទីរពេទ្យ ខណៈ​អ្នកជំងឺ​២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅឡើយ​៕សរន/hA

កម្មករ កម្មការិនី។ការជួបជុំជាក្តីបារម្ភនៃការរាលដាលកូវីដ១៩(រូបថតឯកសារ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ