អូស្ត្រាលីកំពុងស៊ើបអង្កេតលើការវាយប្រហាររបស់ប៉ូលិសអាម៉េរិកមកលើអ្នកកាសែតរបស់ខ្លួន

143
ចែករម្លែក

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃអង្គារទី២មិថុនាថាអូស្ត្រាលីកំពុងស៊ើបអង្កេតការវាយប្រហាររបស់ប៉ូលិសអាម៉េរិកទៅលើអ្នកយកព័ត៌មានរបស់ទូរទស្សន៍អូស្ត្រាលីពីរនាក់នៅខាងក្រៅសេតវិមាន ដោយសម្តែងនូវ “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការវាយប្រហារដែលថតជាប់លើកាមេរ៉ាផ្សាយផ្ទាល់។

លោកស្រី ម៉ារីស ផេន បាននិយាយបន្ទាប់ពីអ្នកកាសែតត្រូវបានវាយខ្ទប់នឹងខែលកុបកម្ម ដាល់និងវាយដោយដំបងខណៈកំពុងផ្សាយផ្ទាល់ពីការតវ៉ា យ៉ាងដូច្នេះ “យើងបានស្នើឱ្យស្ថានទូតអូស្ត្រាលីនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ”។

ដោយបង្ហើបឱ្យដឹងមុនថានឹងមានការកំណត់ទូតតវ៉ាជាផ្លូវការ លោកស្រីបាននិយាយថា “ខ្ញុំចង់ទទួលបានដំបូន្មានបន្ថែមទៀតអំពីវិធីដែលយើងត្រូវធ្វើដើម្បីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់អូស្រ្តាលីជាមួយអាជ្ញាធរមូលដ្ឋានដែលទទួលខុសត្រូវនៅក្នុងទីក្រុងវ៉ាស៊ីនតោន”។

វីដេអូបានបង្ហាញអ្នកយកព័ត៌មានរបស់ទូរទស្សន៍ 7News នាង អាមេលៀ ប្រេស ត្រូវបានវាយនឹងដំបងរបស់ប៉ូលិស ហើយអ្នកកាន់កាមេរ៉ាលោក ធីម មេយើ ត្រូវបានវាយនឹងខែលការពារហើយដាល់ចំមុខដោយប៉ូលិស ដែលបោសសំអាតក្រុមអ្នកតវ៉ានៅទីលានឡាហ្វាយ៉េតនៃរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។

អ្នកកាសែតទាំងពីរបាននិយាយថាក្រោយមកពួកគេត្រូវបានបាញ់ដាក់ដោយគ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែក ដែលនាងប្រេសនិយាយថាបណ្តាលឱ្យអ្នកទាំងពីររងការឈឺចាប់ពើតផ្សា។

ឧបទ្ទវហេតុនេះត្រូវបានចាក់ផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសអូស្រ្តាលី ដែលបណ្តាលឱ្យមានការស្រងាកចិត្តជាខ្លាំងនៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាម៉េរិក។

ប៉ូលិសអាម៉េរិកដែលមានការគាំទ្រពីទាហានបានធ្វើការបោសសម្អាតទីលានបាតុកម្មដោយសន្តិវិធីដើម្បីបើកផ្លូវឱ្យលោកប្រធានាធិបតីដូណាល់ត្រាំចាកចេញពីសេតវិមានសម្រាប់ឱកាសថតរូបនៅវិហារដែលគេដុតឆេះ៕ ដោយ៖ កញ្ញាដាលីស

អ្នកយកព័ត៌មានរបស់ទូរទស្សន៍ 7News នាង អាមេលៀ ប្រេស ត្រូវប៉ូលិសអាម៉េរិកវាយនឹងដំបងពេលកំពុងផ្សាយផ្ទាល់នៅមុខសេតវិមានកាលពីថ្ងៃចន្ទ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ