សមត្ថកិច្ច​ដកហូត​និង​ដុតបំផ្លាញ​បង្គា​ចាក់​បញ្ចូល​ចាហួយ​ជាង​៧០០​គីឡូក្រាម​

91
ចែករម្លែក
សមត្ថកិច្ច​ដកហូត​និង​ដុតបំផ្លាញ​បង្គា​ចាក់​បញ្ចូល​ចាហួយ​ជាង​៧០០​គីឡូក្រាម​

ដោយ បូកគោ​/​កំ​ពតៈ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​ដកហូត​រួច​ដុត​បំផ្លាញចោល​នូវ​បង្គា​នាំចូល​មកពី​ប្រទេស​វៀតណាម​ប្រមាណ​ជាង៧០០គីឡូក្រាម​ក្រោយ​ពិនិត្យឃើញ​មានការ​ចាក់​បញ្ចូល​ចាហួយ​ខុសច្បាប់​។


លោ​កស សុ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​ប្រាប់​ឱ្យ​ថា​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមិថុនា​ម្សិលមិញ សមត្ថ​កច្ច​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត សហការ​ជាមួយ​កងកម្លាំង​ទាំងបី​នៃ​ស្នាក់ការ​ច្រកទ្វារ​ព្រែក​ចាក ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​រកឃើញ​បង្គា​ចាក់​បញ្ចូល​ចាហួយ​ទម្ងន់​៧២០​គីឡូក្រាម​។ ក្រោយ​ពិនិត្យ និង​កសាង​សំណុំបែបបទ​រួចរាល់ កម្លាំងចម្រុះ​ក៏បាន​ដុតបំផ្លាញ​ចោល​បង្គា​ទាំងនេះ​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ក្បែរ​កន្លែង​ចាប់បាន​តែម្តង​។ លោកនាយ​ខណ្ឌ​បាន​បញ្ចា​ក់ថា​ការ​នាំចូល​បង្គា​ចាក់​បញ្ចូល​ចាហួយ​គឺជា​រឿង​ខុសច្បាប់ ហើយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​តែង​ធ្វើការ​ត្រួតពិនិត្យ​ផលិតផល​ជលផល​ជាប្រចាំ​ដើម្បី​ដកហូត និង​ដុត​បំផ្លាញចោល​។ ការចាក់​ចាហួយ​ចូលទៅក្នុង​បង្គា​តាម​កន្ទុយ ពោះ និង​ក្បាល​គឺ​ឈ្មួញ​ធ្វើឱ្យ​កើន​ទម្ងន់​បាន​ប្រមាណ​២០​ភាគរយ​បន្ថែម​។​

សមត្ថកិច្ច​ដកហូត​និង​ដុតបំផ្លាញ​បង្គា​ចាក់​បញ្ចូល​ចាហួយ​ជាង​៧០០​គីឡូក្រាម​


លោក​ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បានបញ្ជាក់​ថា​ក្នុងនាម​មន្ទីរ លោក​តែង​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ឱ្យ​ខិតខំ​បង្កើន​ការងារ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ផលិតផល​ជលផល​ខុសច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​។ ក្នុងនោះ​មន្ទីរ​ក៏បាន​អំពាវនាវ​ដល់​អាជីវករ​ត្រូវ​បញ្ឈប់​ការរកស៊ី​ល្មើសច្បាប់ តទៅទៀត​ព្រោះ​នាំឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន និង​សេដ្ឋកិច្ច​គ្រួសារ​ផ្ទាល់​៕​សរន

សមត្ថកិច្ច​ដកហូត​និង​ដុតបំផ្លាញ​បង្គា​ចាក់​បញ្ចូល​ចាហួយ​ជាង​៧០០​គីឡូក្រាម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ