បុរសជនជាតិចិនម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

71
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយជំនាញសន្និដ្ឋានជំហ៊ានដំបូងថា ជនរងគ្រោះមានជម្ងឺទឹកនោមផ្អែម ធ្ងន់ធ្ងរ។

សាកសពត្រូវបានសមត្ថកិច្ចរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)ស្ថិតនៅក្រុម៦ ភូមិ៤ សង្កាត់៤ ក្រុង -ខេត្តព្រះសីហនុនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ថាសាកសពឈ្មោះ XING YINGHU ភេទប្រុស កេីតឆ្នាំ1972 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ 655948089 សុពលភាពដល់ 29-NOV-2021 ទិដ្ឋការលេខ គ្មាន ។

តាមការពិនិត្យរបស់មន្រ្តីជំនាញ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញ បានអោយដឹងថា ជនរងគ្រោះស្លាប់ដោយសារ លើសឈាមធ្ងន់ធ្ងរ(ជាតិស្ករឡើងខ្ពស់ធ្វើអោយលើសឈាមស្លាប់)។

-បច្ចុប្បន្នសាកសពជនជាតិចិនខាងលើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានបច្ចេកទេស និង រក្សាសាកសពនៅវត្តស្ទឹងមានជ័យ រងចាំការសំរេចពីស្ថានទូត នឹងគ្រួសារសាម៉ី៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ