អភិបាលក្រុងនិងអធិការក្រុងដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ ការ លក់ដូររបស់បងប្អូនអាជីវករនៅជុំវិញបរិវេណផ្សារណាត់

70
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០តាមមតិដឹកនាំ​របសលោកឧត្តមសេ នីយ៍ទោ អ៊ុច សុខុនស្នងការនគរបាលខេត្តបាត់ដំបង​​​ក៏ដូចជាមតិដឹកនាំ របស់លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អ ធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងជំនាញក្នុងអង្គភាពចុះរៀបចំសណ្តាប់ធ្នាប់ ការ លក់ដូររបស់បងប្អូនអាជីវករ នៅជុំវិញបរិវេណផ្សារណាត់ ក្រុងបាត់ដំបង ដើម្បីធ្វើយ៉ាងណាឱ្យទីនោះមានសោភ័ណភាពនិងរបៀបរៀបរយល្អប្រើសើរ។
គួរបញ្ជាក់ថាការលក់ដូររបស់បងប្អូនអា ជីវ ករ នៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបង នេះតែងតែប្រើប្រាស់ផ្លូវសាធាណៈមួយភាគធំធ្វើជាទីកន្លែងសម្រាប់លក់ដូរ ប្រកប មុខរបរប្រចាំថ្ងៃតាំងពីពេលព្រឹករហូតដល់ពេលយប់ ។

ក្រៅពីនោះមានការឈប់ចតរថយន្តឬទោចក្រយា ន យន្តនៅទីនោះផងព្រមដោយការបើក បរឬបត់មិនគោរពតាមស្លាកសញ្ញាបញ្ជាចរាចរ ណ៍(បត់បញ្ច្រាស់ ទិសចរាចរណ៍) នៅទីនោះផង បានបង្កឱ្យមានការកកស្ទះចរាចរណ៍សឹងតែ រៀង រាល់ ពេលហើយបានផ្តើមដោយមតិរិះគន់ពីមហាជនទូទៅចំពោះបញ្ហាខាងលេីនេះ។

នៅអំឡុងមុនថ្ងៃបុណ្យទន្លេនៅខេត្តបាត់ដំបងពីថ្ងៃទី ១៣ដល់ទី១៥ ខែ មីនា ឆ្នាំ២០២០ ក្រោមបទ បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ ដំបង កម្លាំងនគរបាលចរាចរណ៍ចូល រួមជាមួយកម្លាំង នគរបាលក្រុងបាត់ដំបងបានចុះធ្វើសកម្ម ភាព រៀបចំ ទីតាំងនៅជុំវីញបរិវេណនោះបានល្អប្រើសើរណាស់ហើយបងប្អូនអាជីវករលក់ដូរ នៅ ទី នោះរួមជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងផងហាក់មានការចូលរួមនិងពេញ ចិត្តពេញថ្លើមនៅពេលដែលបានឃើញនូវ ទទិដ្ឋភាពនិងសោភ័ណ្ភាពទីផ្សារមួយនេះមានលក្ខណៈល្អប្រសើរបែបនេះ។

ប៉ុន្តែក្រោយបុណ្យទន្លេរហូតមកដល់ពេលនេះផ្សារណាត់ចាប់ ផ្តើមប្រែក្លាយទៅរកសភាពដើមវិញដដែលបង្កនូវការរិះគន់ពីមហាជនក៏ដូចជាភ្ញៀវជាតិ ភ្ញៀវអន្តរាជាតិទៀតផង ។
ដោយឃើញទិដ្ឋភាពបែបនេះកាលពីថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងតំណាងលោក ងួន រតនៈអភិបាលខេត្តបាត់ដំបង រួមជាមួយលោក ផេង សិទ្ធីអភិ បាលក្រុងបាត់ដំបង និងមន្រ្តីពាក់ព័ន្ធ បាន ចុះទៅ ពិនិត្យ និងរៀបចំឱ្យមានសោភ័ណ្ភាពឡើងវិញនៅបរិវេណជុំវិញផ្សារណាត់នោះ ក៏ប៉ុន្តែបងប្អូនអាជីវករ អ្នកលក់ដូរនៅទីនោះ ហាក់ មានការចូល រួម ដោយតិចតួចបំផុត រីឯបញ្ហានៅតែបន្តរហូត មក ដល់ពេលនេះ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពាក់ ព័ន្ធសូមអំពាវនាវដល់បងប្អូនអាជីវករអ្នកលក់ដូរ នៅទីនោះសូមមេត្តាចូលរួមទាំងអស់គ្នាដើម្បីធ្វើឱ្យទីតាំងនេះមានសោភ័ណភាព ល្អប្រសើរចៀស វាងបាននូវការរិះគន់និងវាយតម្លៃមិនល្អពី សំណាក់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលលោក បានធ្វើដំណើរឆ្លងកាត់ឬស្នាក់នៅក្នុងក្រុងបាត់ ដំបងរបស់យើង ដែលជាទីក្រុងទទួលបានការ លើកសរសើរថាជាទីក្រុងស្អាតនិងទទួលបានជ័យ លាភីផ្ការំដួលបីទងផងនោះ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ