រដ្ឋបាលខេត្តប្រជុំពិភាក្សារៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងបាត់ដំបង

91
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ដោយមានការណែនាំពីលោក អភិបាលខេត្តលោកសឿម ប៊ុនរិទ្ធិអភិបាលរងខេត្តបានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុង អធិការដ្ឋាននគរបាលក្រុង កងរាជអាវុធហត្ថក្រុង និងអង្គភាពពាក់ព័ន្ធមួយចំនួន។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តមានប្រសាសន៍ថាដោយការណែនាំពីលោក ងួន រតនៈ អភិបាលខេត្តបានកំណត់ឱ្យរដ្ឋបាលក្រុងបាត់ដំបងធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ចំណីផ្លូវក្នុងការប្រកបមុខប្រចាំថ្ងៃដែលធ្វើឲ្យមានកកស្ទុះចរាចរណ៍និងធ្វើឱ្យបាត់បង់សោភណ័ភាពក្រុង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងមានការរិះគន់ពីមហាជនផងដែរ។

លោកអភិបាលខេត្កក៏បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ក្នុងជំហានដំបូងត្រូវរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារធំ (ផ្សារណាត់) ផ្លូវលេខ១ និងផ្លូវលេខ២ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ជៀសវាងការកកស្ទុះចរាចរណ៍ និងមានកន្លែងសម្រាប់អ្នកថ្មើរជើងរួចទើបទៅរៀបចំសណ្តាប់នៅតាមបណ្តាផ្លូវនានាទៀត ដែលស្ថិតនៅក្នុងក្រុងបាត់ដំបងជាបន្តទៀត៕/B