បុរសម្នាក់មានជំងឺប្រចាំកាយធ្លាក់ពីលើកង់បីឥណ្ឌា បណ្ដាលឲ្យស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីពេទ្យ

120
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសម្នាក់ធ្លាក់ពីលើកង់បីឥណ្ឌាបណ្ដាលឲ្យស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីពេទ្យ បន្ទាប់ពីបើកកង់បីសុខៗក៏ងងឹតមុខធ្លាក់ បោកក្បាលនឹងថ្នល់ កាលពីវេលាម៉ោង ៦ ព្រលប់ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ ២០២០ត្រង់ចំណុចខាងកើតផ្សារប៉េសេ ប្រមាណ២០ម៉ែត្រ តាមបណ្ដោយផ្លូវ ៣៧១ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ វ៉ែន សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ចោលប្រពន្ធនិងកូន២នាក់ឲ្យនៅកំព្រា។ ដែលបើកកង់បីឥណ្ឌា ពណ៌ក្រហម
ពាក់ស្លាកលេខភ្នំពេញ1HC.6744 ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសជាជនរងគ្រោះខាងលើ បានបើកកង់បីឥណ្ឌាចេញពីផ្សារប៉េសេ ឆ្លងផ្លូវទៅឆ្វេងដៃតាមបណ្ដោយផ្លូវ ៣៧១ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញធ្លាក់ពីលើកង់បី បណ្ដាលឲ្យរងរបួសធ្ងន់បន្ទាប់មកប្រជាពលរដ្ឋយើងជួយរិតនឹងទាក់ទងទៅរថយន្តសង្គ្រោះគ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែកម្មអកុសលដល់ពាក់កណ្តាលផ្លូវបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បើតាមសម្ដីបងប្រុសបង្កើតរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថាជនរងគ្រោះមានជំងឺប្រចាំកាយ បេះដូងរីកហើយក៏ លេបថ្នាំជារៀងរាល់ថ្ងៃមិនដឹងថាថ្ងៃនេះគាត់អស់កម្លាំងឬក៏វិលមុខយ៉ាងម៉េចទេបណ្ដាលឲ្យធ្លាក់ពីលើកង់បីស្លាប់បែបនេះទៅវិញ ចោលប្រពន្ធនិងកូនតូចៗយ៉ាងអណោចអធម៌។

ក្រោយមកខាងគ្លីនិកឯកជនក៏បានទំនាក់ទំនងតាមទូរស័ព្ទប្រាប់សាច់ញាតិឲ្យមកយកជនរងគ្រោះទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕/B