ជនជាតិចិនបើករថយន្តទៅបុករះ នៅខណ្ឌពោធិ៏សែនជ័យ

109
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនជាតិចិនម្នាក់បានបើករថយន្តព្រូស យ៉ាងលឿនទៅបុក រថយន្ត វីហ្គោរ ដែលកំពុងតែជួសជុលបណ្ដាលឲ្យរអិលទៅបុកម៉ូតូមួយគ្រឿងទៀត រងរបួសកូនក្មេងម្នាក់ស្រាល ដែលឈរជិតម៉ូតូ កាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ថ្ងៃអង្គារ ទី ២ ខែមិថុនាឆ្នាំ ២០២០ត្រង់ចំណុចមុខសាលារៀនអន្តរជាតិ ហ្វាម៉ាលី ឃីត តាមបណ្ដោយផ្លូវបេតុងច្រកចូលវត្តអង្គតាមិញស្ថិតនៅក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT.7135បើកបរដោយជនជាតិចិនម្នាក់ បើកតាមបណ្ដោយផ្លូវបេតុងច្រកចូលវត្តអង្គតាម៉ិញទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងរថយន្ត វីហ្គោរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2J.0206ដែលកំពុងតែជួសជុលនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរអិលទៅបុកម៉ូតូម៉ាកឌ្រីមសង់ C125ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BV.0607កល់ជាប់ទៅមុខលែងរួចនិងរងរបួសក្មេងតូចម្នាក់រលាត់ ដៃជើងភ្លាមៗឪពុកម្តាយបានដឹកទៅមន្ទីពេទ្យដើម្បីព្យាបាលលាងរបួស។

ក្រោយមកក៏មានសមត្ថកិច្ចចុះមកដល់ឲ្យភាគី ទាំងសង្ខាងសម្របសម្រួលគ្នាតែដោយសារតែសម្របសម្រួលមិនត្រូវក៏ ទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្តទាំង ២ គ្រឿង និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ