ដាក់ឱ្យដំណើរការម៉ូទ័រកាយនិងប្រមូលសំរាមស្វ័យប្រវត្តិមុខចម្រឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ ២កន្លែងក្រោមជំនួយឥតសំណងរបស់ ប្រទេសជប៉ុន

88
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ។ បន្ថែមពីលើនេះទៀតរដ្ឋបាលរាជធានីភ្នំពេញនូវបានសហការជាមួយអង្គការចៃកា ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗទៀត ពាក់នឹងការរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។

ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញក្រោមការសហការជាមួយអង្គការចៃកាjaca បានដាក់ឱ្យដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ចំនួន ២កន្លែង ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ហើយថា៖នៅតាមបណ្តោយដងទន្លេសាបនេះ អង្កាចៃការនឹងតម្លើងម៉ូទ័រកាយសំរាមស្វ័យប្រវត្តិមុខចម្រឹងដែកនៅ ស្ថានីយ៍បូមទឹកចំនួន៤កន្លែង ក្នុងនោះរួមមាននៅស្ថានីយ៍បូមទឹកផ្សារចាស់១កន្លែង នៅស្ថានីយ៍បូមទឹកព្រះគន្លង់២កន្លែងនិងនៅស្ថានីយ៍បូមទឹកមហាស្របចតុមុខចំនួន១កន្លែង ហើយមកដល់ពេលនេះក្រោមការសហការជាមួយអង្គការចៃកា យើងបានដាក់ឱ្យដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ចំនួន ២កន្លែងហើយ ហើយនៅពេលខាងមុខនេះយើងនឹងបន្តដាក់ឱ្យដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រឹងដែកចំនួន២កន្លែងបន្ថែមទៀតនៅស្ថានីយ៍ផ្សារចាស់និងស្ថានីយ៍ចតុមុខ។ នេះជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់អង្កាចៃការ។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ របស់ចៃកានេះមានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។ ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោក៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ