ក្រសួង​ការពារជាតិ​ត្រៀម​ទាហាន​១.៦០០​នាក់​ចូល​រដ្ឋធានី​វ៉ាស៊ីនតោន​

215
ចែករម្លែក

​ជា​ការឆ្លើយតប​នឹង​បំណង​របស់​ប្រធានាធិបតី​អាម៉េរិក​អោយ​បង្កើន​វត្តមាន​យោធា​អាម៉េរិក​អោយបាន​ច្រើន​បំផុត​នៅ​តាម​ដង​វិថី​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ទប់ស្កាត់​អំ​ពោះ​ហិង្សា​ក្នុង​អំឡុង​​ការតវ៉ា​ប្រឆាំង​នឹង​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ ច​ច ផ្ល​យ ក្រសួង​ការពារជាតិ​អាម៉េរិក បាន​បញ្ជូន​ទាហាន​ប្រមាណ​១.៦០០​នាក់​ចូល​តំបន់​ក្បែរ​រដ្ឋធានី​អាម៉េរិក កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២​មិថុនា ចំ​​ពេល​ទីក្រុង​ប្រឈម​កុបកម្ម​បាតុកម្ម​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាម៉េរិក លោកចូ​ណា​ថាន់ រ៉ា​ត ហូ​ហ្វ​ម៉ាន់ បាន​និយាយថា ទាហាន​ទាំងនោះ​«​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់​» តែ​មិន​ទាន់​ចូលរួម​ក្នុង​ការគាំទ្រ​ផ្នែក​យោធា​លើ​ប្រតិ​​បត្តិការ​របស់​អាជ្ញាធរ​ស៊ីវិល​នៅឡើយ​ទេ​។​

​ហូ​ហ្វ​ម៉ាន់ បាន​និយាយថា «​សមាសភាព​កម្លាំង​សកម្ម​កំពុង​ត្រៀម​ខ្លួន​នៅ​មូលដ្ឋាន​យោធា​ក្នុង​តំបន់​National Capitol Region តែ​មិន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ឌី​ស៊ី​ទេ​»​។​

​ចំណាត់ការ​នេះ​កើត​ឡើង​បន្ទាប់ពី​ប្រធានាធិបតី ត្រាំ បានប្រកាសថា «​គ្រប់​ប្រភព​ធនធាន​សហព័ន្ធ​» រួម​ទាំង​យោធា អាច​នឹង​កេណ្ឌ​ជា​មធ្យោបាយ​សំរាប់​ស្តារ​សណ្តាប់ធ្នាប់​នៅ​ក្រុង​ទីក្រុង​។​លោក​ក៏​បាន​​អំពាវនាវ​អោយ​គ្រប់​អភិបាលរដ្ឋ​ប្រើប្រាស់​ទាហាន​ក្នុង​កង​ឆ្មាំ​ជាតិ​អោយបាន​ច្រើន​ដើម្បី​គ្រប់គ្រង​ដង​វិថី និង​ព្រមាន​ថា បើ​ខកខាន​មិន​បាន​ប្រើ​ទាហាន​ក្នុង​កង​ឆ្មាំ​ជាតិ​ដើម្បី​ធ្វើ​ដូច្នេះ​ទេ លោក​នឹង​បញ្ជូន​​ចេញ​យោធា​ទៅកាន់​ទីតាំង​ទាំង​នោះ​។​

​កាលពី​ថ្ងៃ​អង្គារ​មនុស្ស​រាប់ពាន់​នាក់​ផ្គើន​នឹង​បំរាម​គោចរ​នៅក្រៅ​សេត​វិមាន​នៅ​មួយ​ថ្ងៃ​ក្រោយពី​ប៉ូលិស​បាន​បំបែកហ្វូង​បាតុកម្ម​យ៉ាង​ហិង្សា នៅ​វ៉ាស៊ីនតោន​ដោយ​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​កាំភ្លើង​​គ្រាប់​ជ័រ​។​

​ពួក​បាតុករ​បាន​ជេរ​និង​ស្រែកថា​«​នេះ​ឬ​លទ្ធិប្រជាធិបតេយ្យ​» និង​កាន់​បដា​សរសេរថា​« ពួក​ស្បែក​ខ្មៅ​រស់​នៅ​ដូច​សត្វ​ធាតុ​» និង​«​ឈប់​ផ្តល់​លុយ​អោយ​ប៉ូលិស​»​ជាដើម​៕​ប្រែ​សម្រួល​៖​វាសនា​