ឪពុកបង្លើតចាប់រំលោភសេពសន្ថវ:​កូនស្រីខ្លួនឯងត្រូវបញ្ជូនទៅតុលាការ

113
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កម្លាំងអធិការនគរបាលស្រុកសំពៅលួនកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជូនឪពុកល្មោភកាមរំលោភកូនស្រីខ្លួនឯងទៅតុលាការក្រោយពេលចាប់ខ្លួនបានកាលពីនៅព្រឹថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ក្រោយពេលជននេះបានចាប់រំលោភកូនស្រីខ្លួនឯងតាំងពីខែឧសភា ឆ្នាំ២០២០នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ឪពុកតិរច្ឆានមានឈ្មោះ សូ ពន្លឺ ហៅក្រតអាយុ៥៨ឆ្នាំ នៅភូមិ ឃុំចំណុចកើតហេតុខាងលើ​។ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភកូនស្រីខ្លួនឯងឈ្មោះ ស ផ ល អាយុ ៩ ឆ្នាំ រហូតបានសម្រេច។

យោងតាមរបាយការណ៍សមត្ថកិច្ចកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូន ក្រោយពេលទទួលព័ត៌មានបានភ្លេមលោកវរៈសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានចាត់កម្លាំង ជំនាញដឹកនាំដោយលោកវរសេនីយ៍ទោ លី រ៉ុម ផ្នែកព្រហ្មទណ្ឌបានសហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលសន្តិភាពធ្វើការចុះស្រាវជ្រាវស៊ើបអង្កេតករណីនេះនិងបាននាំខ្លួនជនសង្ស័យជាឪពុកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ